បារាំងផ្ទុះកូវីដ១៩ដ៏ខ្លាំងឡើងវិញ ១ថ្ងៃ ឆ្លងជិត៤ម៉ឺននាក់ ជាពិសេស វីរុសបម្លែងថ្មី
កាលពីថ្ងៃពុធទី១៧មីនា ២០២១ ម្សិលមិញ ប្រទេសបារាំងបានឃើញនូវការឆ្លងជំងឺកូវីដ១៩ កើនឡើងដ៏ធំបំផុត ក្នុងរយៈពេលមួយថ្ងៃ ពោលគឺចាប់តាំងពីការបិទប្រទេសលើកទី ២កាលពីខែវិច្ឆិកាមក ហើយរដ្ឋាភិបាលកំពុងត្រៀមរឹតបន្តឹងបន្ថែមទៀតលើបម្លាស់ទីរបស់ប្រជាជន។
ក្រសួងសុខាភិបាលបានរាយការណ៍ករណីឆ្លងថ្មីចំនួន ៣៨៥០១ នាក់ ដែលជំរុញឱ្យចំនួនឆ្លងសរុបក្នុងអំឡុងជំងឺរាតត្បាតឡើងដល់ ៤លាន១សែន៥ម៉ឺននាក់លាននាក់។ ករណីថ្មីៗជាមធ្យមក្នុងអំឡុង៧ថ្ងៃបានកើនឡើងដល់ជាង ២៦០០០ នាក់។
រដ្ឋាភិបាលនឹងរឹតបន្តឹងកាន់តែខ្លាំងនឹងត្រូវបានដាក់ចេញនៅក្នុងតំបន់មួយចំនួនរួមទាំងទីក្រុងប៉ារីសចាប់ពីចុងសប្តាហ៍នេះដើម្បីទប់ទល់នឹងការរីករាលដាលនៃមេរោគ។ វីរុសកូវីដបម្លែងថ្មី ដែលគេសង្ស័យផ្ទុះចេញពីប្រទេសអង់គ្លេសកំពុងរាលដាលខ្លាំងនៅអឺរ៉ុប ហើយបានធ្លាយដល់ទ្វីបផ្សេងៗ ដូចជាអាស៊ីថែមទៀត៕