​រដ្ឋាភិបាល​យោធា​មី​យ៉ា​ន់​ម៉ា​ចោទប្រកាន់​លើ​លោកស្រី​ អោ​ង​ ​សាន​ ​ស៊ូ​ជី​ ​បន្ថែម​ទៀត​ពី​បទ​ពុករលួយ

​មី​យ៉ា​ន់​ម៉ា​៖​ ​រដ្ឋាភិបាល​យោធា​មី​យ៉ា​ន់​ម៉ា​បាន​ចោទប្រកាន់​លើ​លោកស្រី​ អោ​ង​ ​សាន​ ​ស៊ូ​ជី​ ​បន្ថែម​ទៀត​ពី​បទ​ពុករលួយ​ ​ខណៈ​មេធាវី​លោកស្រី​ ​ស៊ូ​ជី​ ​និយាយ​ថា​ ​ការចោទប្រកាន់​ទាំងនោះ​សុទ្ធតែ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ ​ដោយ​ស្ថិត​ក្នុង​គោលដៅ​ធ្វើឲ្យ​លោកស្រី​គ្មាន​ថ្ងៃ​អាច​វិល​ទៅ​ធ្វើនយោបាយ​វិញ​បាន​ ​។​

កាលពី​យប់​ថ្ងៃពុធ​ស​ប្តាហ៍​នេះ​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​យោធា​មី​យ៉ា​ន់​ម៉ា​បាន​ផ្សាយ​វីដេអូ​មួយ​បង្ហាញ​ពី​អ្នកជំនួញ​មី​យ៉ា​ន់​ម៉ា​ម្នាក់​ឆ្លើយ​សារភាព​ថា​ ​ធ្លាប់​បាន​សូកប៉ាន់​លោកស្រី​ ​ស៊ូ​ជី​ ​ជា​ទឹកប្រាក់​សរុប​៥​៥​ម៉ឺន​ដុល្លារ​ ​ហើយ​អាជ្ញាធរ​កំពុងតែ​ត្រៀម​ ​ចោទប្រកាន់​លោកស្រី​បន្ថែម​ទៀត​ ​យោង​ទៅ​តាមច្បាប់​ប្រឆាំង​អំពើពុករលួយ​ ​។​ ​កន្លងទៅ​យោធា​មី​យ៉ា​ន់​ម៉ា​ក៏បាន​ចោទប្រកាន់​លោកស្រី​ពី​បទ​ពុករលួយ​ប៉ុន្មាន​ករណី​ផ្សេងទៀត​ផង​ដែរ​ ​គឺ​ការ​ទទួលយក​លុយ​ប្រមាណ​៦​០​ម៉ឺន​ដុល្លារ​ ​និង​មាស​ជាង​១​០​គីឡូក្រាម​ ​។​

ពាក់ព័ន្ធ​ការចោទប្រកាន់​ទាំងអស់​នេះ​មក​លើ​លោកស្រី​ ​ស៊ូ​ជី​ ​មេធាវី​លោកស្រី​គឺ​លោក​ ឃី​ន​ ម៉ងហ្ស​រ​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បាន​ថ្លែងប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ថា​ ​ការចោទប្រកាន់​ទាំងឡាយ​សុទ្ធតែ​ត្រូវ​បាន​ធ្វើឡើង​ ​ដោយ​ពុំ​មាន​មូលដ្ឋាន​ច្បាស់លាស់​ទាំងអស់​ ​តែ​អាច​មានលទ្ធភាព​ធ្វើឲ្យខូច​ឈ្មោះ​លោកស្រី​ ​ហើយ​មិន​អាចឲ្យ​លោកស្រី​ចូលរួម​ធ្វើសកម្មភាព​នយោបាយ​តទៅទៀត​បាន​ ​៕​ ​ប្រភព​៖​ CN​A

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner