​ទីបំផុត​អាល្លឺម៉ង់​ ​បារាំង​ ​និង​ប្រជាជាតិ​នៅ​ប្លុក​អឺរ៉ុប​ដទៃទៀត​ប្រកាស​ពី​គម្រោង​បន្ត​ការ​ប្រើប្រាស់​វ៉ាក់សាំង​របស់​ ​As​t​raZe​n​e​ca​ ​ឡើងវិញ

​បរទេស​៖​ ​អាល្លឺម៉ង់​ ​បារាំង​ ​និង​ប្រជាជាតិ​នៅ​ប្លុក​អឺរ៉ុប​ដទៃទៀត​បាន​ប្រកាស​ពី​ផែនការ​បន្ត​ការប្រើប្រាស់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១​៩​ ​ដែល​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​អង់គ្លេស​ ​អា​ស្រ្តាហ្សេណេ​កា​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បន្ទាប់ពី​និយ័ត​ករ​អឺរ៉ុប​ ​និង​អង់គ្លេស​បាន​ផ្តល់​នូវ​ទំនុក​ចិត្ត​ក្នុង​ការប្រើប្រាស់​ ​ដោយ​និយាយ​ថា​ ​វ៉ាក់សាំង​នេះ​មាន​អត្ថប្រយោជន៍​ ​ច្រើនជាង​ហា​និ​ភ័យ​ ​។​

ការ​សន្និដ្ឋាន​យ៉ាង​ច្បាស់​របស់​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប​ (​E​MA​) ​បាន​បង្ហាញ​បែប​នេះ​ ​បន្ទាប់ពី​ការស៊ើបអង្កេត​លើ​ករណី​ជំងឺ​ឈាម​មិនធម្មតា​៣​០​ករណី​ ​បាន​បញ្ជាក់​ថា​ ​វ៉ាក់សាំង​មាន​អត្ថប្រយោជន៍​ក្នុង​ការ​ការពារ​មនុស្ស​ពី​ការ​ស្លាប់​ ​ឬ​ ​ពាក់ព័ន្ធ​នឹង​មេរោគ​ដែល​ទាក់ទង​នឹង​វី​រុ​ស​កូរ៉ូ​ណា​ ​ខ្ពស់​ជាង​ហា​និ​ភ័យ​ដែល​អាច​កើតមាន​ ​។​ ​ជាមួយគ្នា​នេះ​ ​អគ្គនាយក​ ​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប​ (​E​MA​) ​លោកស្រី​ ​E​me​r ​Cook​e​ ​បាន​ថ្លែង​ក្នុង​ស​ន្និសិ​ទ​កាសែត​ខ្លី​មួយ​ថា​ ​នេះ​គឺជា​វ៉ាក់សាំង​មាន​សុវត្ថិភាព​ ​និង​ប្រសិទ្ធិភាព​… ​ប្រសិនបើ​វា​ជា​ខ្ញុំ​នោះ​ ​ខ្ញុំ​នឹង​ទទួលការ​ចាក់​វ៉ាក់សាំង​បង្ការ​នេះ​នៅ​ថ្ងៃស្អែក​ ​។​

ទោះជាយ៉ាងណាក៏ដោយ​ ​វា​អាស្រ័យ​លើ​រដ្ឋ​នីមួយៗ​របស់​សហភាព​អឺរ៉ុប​ ​ក្នុង​ការ​សម្រេច​ថា​តើ​ពេលណា​ត្រូវ​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ ​អា​ស្រ្តាហ្សេណេ​កា​ ​ឡើងវិញ​ ​ខណៈ​ប្រទេស​ស៊ុ​យ​អែ​ត​បាន​និយាយ​ថា​ ​ខ្លួន​ត្រូវការ​ពេលវេលា​ពីរបី​ថ្ងៃ​ដើម្បី​សម្រេច​ចិត្ត​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs


​

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner