​សហរដ្ឋអាមេរិក​និយាយ​ថា​ ​សកម្មភាព​របស់​ចិន​បាន​គំរាមកំហែង​ដល់​ស្ថិរភាព​សកលលោក​ ​ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​ទ្វេភាគី​ក្នុង​រដ្ឋ​អា​ឡា​ស្កា

​អាមេរិក​៖​ ​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក​ ​អាន់​តូ​នី​ ​ប្លី​ង​គែន​ ​បាន​គូស​បញ្ជាក់​ថា​ ​សកម្មភាព​របស់​ចិន​កំពុង​គំរាមកំហែង​ដល់​ស្ថិរភាព​សកលលោក​ ​ខណៈ​អះអាង​បែប​នេះ​ធ្វើឡើង​អំឡុង​ពិធី​បើក​កិច្ចប្រជុំ​ក​ម្រិ​ត​ខ្ពស់​ ​ជាមួយ​សមាជិក​ការិយាល័យនយោបាយ​ ​នៃ​គណបក្ស​កុម្មុ​យ​និ​ស្ដ​ចិន​លោក​ ​យ៉ាង​ ​ជី​ឈី ​និង​រដ្ឋមន្ត្រីការបរទេស​ចិន​លោក​ ​វ៉ាង​ ​យី​ ​ក្នុង​រដ្ឋ​អា​ឡា​ស្កា​ ​ដែល​មាន​រយៈពេល​០​២​ថ្ងៃ​ ​គឺ​ចាប់ពី​ថ្ងៃ​ទី​១​៨​ ​ដល់​ថ្ងៃ​ទី​១​៩​ ​ខែ​មីនា​នេះ​ ​។​

លោក​ ​អាន់​តូ​នី​ ​ប្លី​ង​គែន​ ​បន្ត​ថា​ ​ខាង​ភាគី​អាមេរិក​នឹង​បើក​ការពិភាក្សា​ស្តី​អំពី​សកម្មភាព​របស់​ចិន​ ​ក្នុង​នោះ​រួម​មាន​ទាំង​តំបន់​ស៊ី​ន​ជាំ​ង​ ​ជាទី​ដែល​អាមេរិក​ចោទប្រកាន់​ចិន​ថា​ ​បាន​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍​ ​ប្រឆាំង​ជនជាតិ​ដើម​ភាគតិច​មូ​ស្លី​ម​ ​អ៊ុយ​ហ្គ័​រ​ ​ខណៈ​ទីក្រុង​ប៉េកាំង​បាន​បដិសេធ​ការចោទប្រកាន់​នេះ​ ​និង​បង្ហាញ​ភស្តុ​យ៉ាង​ច្រើន​ទៅដល់​អន្តរជាតិ​វិញ​រួច​ទៅ​ ​។​ ​លោក​បន្ថែម​ថា​ ​សំណុំរឿង​ទីក្រុង​ហុងកុង​ ​កោះ​តៃ​វ៉ាន់​ ​និង​ការវាយប្រហារ​ព័ត៌មាន​វិទ្យា​លើ​អាមេរិក​ ​ព្រមទាំង​ការ​គំរាមកំហែង​ផ្នែក​សេដ្ឋកិច្ច​ប្រឆាំង​នឹង​ស​ម្ព័ន្ធ​មិត្ត​ ​ក៏​នឹង​ត្រូវ​បាន​លើកឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​ប្រមុខ​ការទូត​ចិន​ទាំងពីរ​ផង​ដែរ​ ​។​

ជា​ការ​ឆ្លើយតប​ ​លោក​ ​យ៉ាង​ ​ជី​ឈី ​អះអាង​ថា​ ​ចិន​ប្រឆាំង​ជាដាច់ខាត​ ​ចំពោះ​ការ​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​ ​ហើយ​បាន​អំពាវនាវ​ឱ្យ​អាមេរិក​បញ្ឈប់​ជាបន្ទាន់​នូវ​ចិត្តសាស្ត្រ​ស​ង្រ្គា​ម​ត្រជាក់​ ​។​ ​លោក​បាន​សង្កត់ធ្ងន់​ថា​ ​អាមេរិក​តែងតែ​ប្រើប្រាស់​កម្លាំង​យោធា​ ​និង​ហិរញ្ញវត្ថុ​ ​ដើម្បី​គំរាមកំហែង​ ​និង​ដាក់​សម្ពាធ​លើ​បណ្ដា​ប្រទេស​ដទៃ​ ​៕​ ​ប្រភព​៖​ ​A​F​P​

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner