ម៉ាឡេស៊ី​ផ្តើម​ចាក់​វ៉ាក់សាំង​ចិន​បង្ការ​កូ​វី​ដ​១​៩​ដែ​រហើយ​ ​បន្ទាប់ពី​ចាក់​វ៉ាក់សាំង​អាមេរិក​

កាលពី​ថ្ងៃ​ទី​ ​១​៨​ ​ខែ​មីនា​២​០​២​១​ ​ប្រទេស​ម៉ាឡេស៊ី​បាន​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ ​CO​V​I​D​-19 ​ជូន​ប្រជាជន​របស់​ខ្លួន​ ​ដោយ​ប្រើ​វ៉ាក់សាំង​ដែល​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ចិន​ ​Sin​o​v​a​c​។​ ​វ៉ាក់សាំង​ ​Sin​o​v​a​c ​គឺជា​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ទី​២​ ​សម្រាប់​ប្រើ​ក្នុង​ការ​ចាក់​ជូន​ប្រជាជន​របស់​ម៉ាឡេស៊ី​ ​បន្ទាប់ពី​វ៉ាក់សាំង​ដែល​ត្រូវ​បាន​បង្កើត​ដោយ​ ​P​f​i​z​e​r-B​ioN​T​e​c​h​។

​រដ្ឋ​ម​ន្រ្តី​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​ច្នៃប្រឌិត​របស់​ប្រទេស​ម៉ាឡេស៊ី​លោក​ K​hairy​ ​Jam​a​l​u​d​din​ ​បាន​ក្លាយ​ជា​មនុស្ស​ដំបូង​គេ​ដែល​ទទួល​ចាក់​វ៉ាក់សាំង​ ​Corona​V​a​c ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​។​ ​លោក​ K​hairy​ ​ដែល​ក៏​ជា​ប្រធានគណៈកម្មការ​សម្របសម្រួល​សម្រាប់​កម្មវិធី​ចាក់​វ៉ាក់សាំង​របស់​ម៉ាឡេស៊ី​ផង​នោះ​ ​បាន​ប្រាប់​សន្និសីទ​សារ​ព័ត៌មាន​បន្ទាប់ពី​ទទួល​ចាក់​វ៉ាក់សាំង​នេះ​រួច​ថា​ ​លោក​​​មាន​អារម្មណ៍ល្អ​ធម្មតា​ទេ​។​

​រដ្ឋ​ម​ន្រ្តី​រូប​នេះ​បាន​សង្កត់ធ្ងន់​ថា​ ​វ៉ាក់សាំង​ ​Sin​o​v​a​c ​ត្រូវ​បាន​ប្រើ​នៅ​ក្នុង​ប្រទេស​ជាច្រើន​ ​និង​ដោយ​មេដឹកនាំ​ប្រទេស​ជាច្រើន​ផង​ដែរ​ ​ក្នុង​នោះ​រួម​មាន​ទាំង​ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​លោក​ Joko ​W​i​do​do​ ​និង​ប្រធានាធិបតី​តួ​ក​គី​លោក​ R​e​c​e​p​ ​T​a​y​y​i​p​ ​E​r​dog​an​៕
​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner