អ្នកជំងឺកូវីដ១៩ ចំនួន០៤នាក់ទៀត ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៩:០០នាទីនេះ រដ្ឋបាលខណ្ឌដូនពេញ សហការ ជាមួយក្រុមគ្រូពេទ្យ បានបន្តចុះយកអ្នកជំងឺកូវីដ១៩ ចំនួន០៤នាក់ទៀត ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០កុម្ភៈ ក្រោយធ្វើតេស្ត យកសំណាក់២ដង ទើបដឹងលទ្ធផល (វិជ្ជមាន)។

គួររំលឹកថា ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសថា បន្តរកឃើញ អ្នកឆ្លងកូវីដ ១៩ថ្មី ៣៧នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺ ចំនួន១៩ នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ មានចំនួនអ្នក ឆ្លងសរុប៖ ១៥៧៨នាក់ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ១០៦២នាក់ ចំនួនអ្នកជាសះស្បើយ ៩១៧នាក់៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner