អភិបាលខេត្តកោះកុង អញ្ជើញចូលរួម កិច្ចប្រជុំបន្ទាន់ គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំង កូវីដ-១៩ ក្នុងក្របខណ្ឌ ទូទាំងប្រទេស

អត្ថបទដោយ៖
ធី ដា

ខេត្តកោះកុង ៖ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម កិច្ចប្រជុំបន្ទាន់ គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩(គ.វ.ក-១៩) ក្នុងក្របខណ្ឌទូទាំងប្រទេស តាមកម្មវិធី Zoom ក្រោមអធិបតីភាព លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ។ កិច្ចប្រជុំនេះ បានផ្តោតសំខាន់ទៅលើរបៀបវារៈមួយចំនួន ដូចខាងក្រោម៖

១-ប្រកាសសមាសភាព គណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ-១៩ និងលេខាធិការដ្ឋាន
២-ពិភាក្សាស្តីពី ការបង្កើតអនុគណៈកម្មាធិការ និងបែងចែកតួនាទីភារកិច្ច
៣-បទបង្ហាញស្តីពី ផែនការសកម្មភាព ផ្តល់វ៉ាក់សាំង
៤-បទបង្ហាញ លើរបាយការណ៍បច្ចុប្បន្នភាព ស្តីពី ការចាក់វ៉ាក់សាំង
៥-ផ្សេងៗ….. ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner