អភិបាលខណ្ឌច្បារអំពៅ ផ្តល់អំណោយដល់សង្កាត់ព្រែក ប្រា សម្រាប់ចែកជូនប្រជាពលរដ្ឋក្រីក្រ
ភ្នំពេញ៖ ដើម្បីសម្រាលការលំបាក ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានជួបចុះជួបសំណេះសំណាល និងឧបត្តម្ភ អង្ករចំនួន ១តោន ទឹកស៊ីអ៉ីវ ចំនួន ២០យួរ និងទឹកត្រី ២០យួរ ដល់ភូមិអណ្តូង សង្កាត់ ព្រែកប្រា សម្រាប់ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ។
ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបានក្រើនរំលឹកដល់អាជ្ញាធរសង្កាត់ ត្រូវផ្សព្វផ្សាយអោយបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ត្រូវអនុវត្តនូវ វិធាន ៣ការពារ ៣កុំ ដើម្បីបង្ការ ទប់ស្កាត់ ជំងឺកូវីដ-១៩ កុំអោយរីករាលដាលចូលក្នុងសហគមន៍ ៕ ប៊ុនធី-សណ្តោស
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕





