អាជ្ញាធរស្រុកបុរីអូរស្វាយសែនជ័យ ចុះបង្ក្រាប និងរឹបអូសឈើអត់ច្បាប់ជាង១០០សន្លឹក
ខេត្តស្ទឹងត្រែង៖ ឈើអត់ច្បាប់ ជាច្រើនសន្លឹកត្រូវបានបង្រ្កាប និងរឹបអូសពីសំណាក់អាជ្ញាធរស្រុកបុរីអូរស្វាយសែនជ័យ កាលពីយប់ថ្ងៃទី០៨ ឧសភានេះ នៅត្រង់ចំនុចក្រុមហ៊ុន ជី.ជី.វ៉ើល ស្ថិតក្នុងភូមិកោះកី ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
លោកអនុសេនីយ៍ឯក ហេង ណាន មេបញ្ជាការអាវុធហត្ថ ស្រុកបុរីអូស្វាយសែនជ័យ បានឲ្យដឹងថា៖ មុនធ្វើការបង្រ្កាបឈើទុកខាងលើ គឺដោយមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋហើយក៏មានការដឹកនាំកម្លាំងដោយផ្ទាល់ ពីសំណាក់ អភិបាលរងស្រុកលោក ស្វាយ ពុទ្ធារ៉ា ទើបឈានដល់ការបង្ក្រាប និងរឹបអូស ឈើប្រភេទទាំង នេះយកមករក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើដុងក្រឡ និងធ្វើការវាស់វែងជាក្រោយ។
លោកអនុសេនីយ៍ឯក មេបញ្ជាការស្រុកបុរីអូរស្វាយសែនជ័យ បានឲ្យដឹងទៀតថា៖ ឈើដែលបង្ក្រាបបានទាំងអស់នេះ ជាប្រភេទឈើសុក្រំ មានចំនួន១១៩សន្លឹក ត្រូវបានប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើសង្កាត់ដុងក្រឡ ធ្វើកំណត់ហេតុ និងចាត់
ការតាមនីតិវិធីច្បាប់ស្តីពីព្រៃឈើ៕ធ.ដ