រកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ ចំនួន០២នាក់ទៀត ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ
ភ្នំពេញ៖ នៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ វេលាម៉ោង០៨:០០នាទី រកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន០២នាក់ទៀត ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ក្នុងនោះរួមមាន៖
១, អ្នកជម្ងឺ កុមារា អាយុ ៦ ឆ្នាំ ដែលមានទីតាំងនៅផ្ទះជួល ផ្លូវបេតុង ភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (ឆ្លងពីម្ដាយ អាយុ ៣១ ឆ្នាំ) បច្ចុប្បន្នម្តាយកំពុងសម្រាកនៅ (The Great Duke) ហើយកុមារារូបនេះ នឹងត្រូវយកទៅដាក់ជាមួយម្តាយ។ ក្នុងនោះមានអ្នកពាក់ព័ន្ធចំនួន ០៤ នាក់ (ស្រី០១នាក់) ត្រូវបានបន្តអោយធ្វើចត្តាឡីស័កក្នុងទីតាំងខាងលើដដែល។
២, អ្នកជម្ងឺ ស្ត្រី អាយុ ៥៦ ឆ្នាំ (ធ្លាប់ទៅមន្ទីរពេទ្យនៅអ្នកលឿង កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១) ដែលមានទីតាំងនៅ ផ្ទះជួល ផ្លូវ១០៣R ក្រុមទី៧ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ក្នុងនោះមានអ្នកពាក់ព័ន្ធចំនួន ០២ នាក់ (ស្រី ០១ នាក់) ត្រូវបានអោយធ្វើចត្តាឡីស័កនៅក្នុងទីតាំងនេះ។ ភ្លាមៗនោះ អាជ្ញាធរបាននិងកំពុងបិទទីតាំងខាងលើនេះជាបណ្ដោះអាសន្នផងដែរ។
បច្ចុប្បន្ននេះ អ្នកជំងឺ០២នាក់ខាងលើ ត្រូវបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអ៉ីនធើខនទីណង់តាល់ (The Great Duke)៕ដោយ/ ឆៃហួត





