ជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីរួមភេទជាមួយអនិតិជន អាយុ១៣ឆ្នាំ ត្រូវជាប់ខ្នោះនគរបាលខណ្ឌសែនសុខ
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ ៖ នៅវេលាម៉ោ០១ និង៣០នាទី ថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០២០ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ បានធ្វើការ ឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណីរួមភេទជាមួយអនិតិជន អាយុ១៣ឆ្នាំ នៅចំណុចមុខផ្ទះជួសជុលម៉ូតូសុវណ្ណ ផ្លូវ១៩៦២ ភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។
ជនសង្ស័យ០១នាក់ឈ្មោះ កី អុលឡាវី ភេទប្រុស អាយុ២០ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវ១៩៦២ ភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) បានធ្វើសកម្មភាពរួមភេទជាមួយអនិតិជនអាយុ១៣ឆ្នាំ ជនរងគ្រោះឈ្មោះ( ផ ន )ភេទស្រី អាយុ១៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ខណ្ឌសែនសុខ ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕ដោយ៖ ភារ៉ា និងប៊ុនធី