យុវជននិងកិច្ចការមូលដ្ឋាន!

អត្ថបទដោយ៖
Kien Sereyvuth

ដោយមានការចូលរួមពី ស.ស.យ.ក. ខណ្ឌសែនសុខ ខណ្ឌដង្កោ យុវជនទំពាំងស្នងឫស្សី សមាគម ពាណិជ្ជករ វ័យ ក្មេង កម្ពុជា ក្លិប វាយ សី ភ្នំពេញ និង កម្មវិធី អាជីវកម្ម ចល័ត និង កម្មករ សំណង់ នៃគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានបន្តរៀបចំ វេចខ្ចប់ និងនាំយក សម្ភារចំនួន ១៦៦កញ្ចប់ ដែលក្នុងនោះរួមមាន៖ ក្រមា ភេសជ្ជៈប៉ូការីស្វេត តែបៃតង ទឹកបរិសុទ្ធ ផ្លែប៉ោម ចេក ក្រូច និងនំប៉័ង ទៅចែកជូនក្រុមការងារ គ្រូពេទ្យ កងកម្លាំងចម្រុះ ដែល កំពុង ប្រចាំការ និងបងប្អូនដែលកំពុងធ្វើចត្តាឡីស័ក នៅអនុវិទ្យាល័យ ហ៊ុន សែន បុរី១០០ខ្នងចំនួន ១១០កញ្ចប់ វិទ្យាល័យ ហ៊ុន សែន ភ្នំពេញថ្មីចំនួន ១២កញ្ចប់ ស្ថិតនៅខណ្ឌសែនសុខ និងអនុវិទ្យាល័យដង្កោរចំនួន ៤៤កញ្ចប់ ស្ថិតក្នុងខណ្ឌដង្កោរ ដេីម្បី លេីកទឹកចិត្ត និង ថ្លែង អំណរគុណ ដល់ បងប្អូន ក្រុមការងារ ទាំងអស់ដែលបានបំពេញភារកិច្ចទាំងយប់ទាំងថ្ងៃដោយមិនគិតពីការនឿយហត់ និងបានលះបង់ខ្ពស់ក្នុងបុព្វហេតុ ឈានទៅបិទបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ ដែលកំពុងរីករាលដាលនៅក្នុងសហគមន៍។

ទន្ទឹមនឹងនេះ ក្រុមការងារក៏បានប្រគល់ថ្នាំពេទ្យចំនួន ១១ មុខ និង ទឹក សម្លាប់មេរោគ ដែលទទួលបានពីសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាគមមិត្តយើង ជូនក្រុមគ្រូពេទ្យប្រចាំការនៅមណ្ឌលចត្តាឡីស័កទាំងបីទីតាំងខាងលើសម្រាប់ជាឧត្តមប្រយោជន៍ដល់ការងារសង្គ្រោះបន្ទាន់ពេលយប់ក្នុងករណីបងប្អូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កមានបញ្ហាសុខភាព ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner