ក្រសួងការងារសម្រេចផ្អាកដំណើរការបណ្តុះបណ្តាល តាមគ្រឹះស្ថាន អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាបណ្តោះអាសន្ននៅទូទាំងប្រទេស

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ក្រសួងការងារនិងបបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២១ខែមីនាឆ្នាំ២០២១នេះបានសម្រេចផ្អាកដំណើរការបណ្តុះបណ្តាលទាំងអស់នៅតាមគ្រឹះស្ថាន អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាបណ្តោះអាសន្ននៅទូទាំងប្រទេស។

          បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារបានបញ្ជាក់ថា យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដើម្បីចូលរួមចំណែកបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាម គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងអំឡុងពេលព្រឹត្តិការណ៍សហគមន៍-២០ កុម្ភៈ ២០២១ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រេចផ្អាកដំណើរការបណ្តុះបណ្តាលទាំងអស់នៅតាមគ្រឹះស្ថាន អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាបណ្តោះអាសន្ននៅទូទាំងប្រទេស ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។ គ្រប់គ្រឹះស្ថានអាចបន្តដំណើរការបណ្តុះបណ្តាលតាមប្រព័ន្ធបណ្តុះបណ្តាល ពីចម្ងាយ ឬអនឡាញ (ONLINE)។

ក្រសួងការងារបានបន្តឱ្យដឹងថាសេចក្តីដូចបានជម្រាបជូនខាងលើ សូមនាយក នាយិកា បុគ្គលិក មន្ត្រីរាជការ គ្រូ សាស្ត្រាចារ្យ សិស្ស-និស្សិត និងសិក្ខាកាមទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការដោយស្មារតីទទួលខុសត្រូវខ្ពស់ បំផុត៕ ដោយ៖ដេប៉ូ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner