ក្មេងប្រុសស្រីចំនួន៣នាក់ លង់ទឹកស្លាប់ជាមួយគ្នាក្នុងដេប៉ូ បូមខ្សាច់សុខគាង ជាប់ផ្លូវ៦០ម៉ែត្រ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ពិតជាអាសូរខ្លាំងណាស់ក្មេងប្រុសស្រីចំនួន០៣នាក់ ជាបងប្អូនបង្កេីត និងជីដូនមួយបានលង់ទឹកស្លាប់យ៉ាងអាណោចអាធម៌ក្នុងដេប៉ូបូមខ្សាច់មួយកន្លែងរបស់លោកសុខគាង ស្ថិតនៅផ្លូវ៦០ម៉ែត្រ  សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០។ តាមសម្តី ឪពុកជនរងគ្រោះគ្រោះបានឱ្យដឹងថា កូនរបស់គាត់មានចំនួន០២នាក់ ប្រុសម្នាក់​ ស្រីម្នាក់  ដោយកូនច្បង់ជាកូនប្រុសអាយុ០៥ឆ្នាំ និងកូនប្អូនជាកូនស្រីអាយុ០៤ឆ្នាំ ចំណែកម្នាក់ទៀតត្រូវជាក្មួយស្រីអាយុ០៤ឆ្នាំ។

ឪពុកជនរងគ្រោះបានបន្តថា នៅមុនពេលកេីតហេតុ នៅវេលាម៉ោង២រសៀលថ្ងៃកេីតហេតុ  គាត់បានឱ្យកូនរបស់គាត់គេងនៅផ្ទះរបស់គាត់ដែលនៅជិត និងទីតាំងប៉ូមខ្សាច់ដែរ។ ពេលនោះក៏គាត់ក៏បានគេងលក់បាត់ដែរដោយមិនដឹងថាកូនៗ របស់គាត់ភ្ញាក់ពីពេលណាហេីយងេីបដេីរលេងនោះទេ។ ក្រោយពីគាត់ភ្ញាក់ពីគេងដោយមិនឃេីញកូនៗ ក៏ដេីររកគ្រប់ទីកន្លែងតែមិនឃេីញ។

លុះរហូតមកដល់វេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃខែដដែល  ទេីបប្អូនប្រុសគាត់មកមេីលនៅកន្លែងដេប៉ូប៉ូមខ្សាច់ របស់លោកសុខគាង  ដែលនៅជិត និងផ្ទះនោះស្រាប់តែប្រទះឃេីញសពអណ្តែតបាត់ទៅហេីយ ទេីបបង្កការភ្ញាក់ផ្អេីលតែម្តង និងរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ចំណុចកេីតហេតុ និងធ្វេីកំណត់ហេតុប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី។
បេីតាមការបង្ហេីបពីប្រជាពលរដ្ឋបានឱ្យដឹងថា ទីតាំងខាងលេីនេះមានក្មេងលង់ទឹកស្លាប់ម្តងរួចមកហេីយ នេះជាករណីទី០២ហេីយ៕ធ.ដ

ដោយ៖  ជីម  ភារ៉ា

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner