រថយន្តម៉ាក MITSUBISHI TRITON មួយគ្រឿង បុករថយន្តក្រឡុកស៊ីម៉ង់រ៉េចង្កូត ទៅបុករះម៉ូតូ៦គ្រឿង បណ្តាលឲ្យរងរបួសធ្ងន់ស្រាល៨នាក់ នៅក្រុងបាវិត

អត្ថបទដោយ៖
Kien Sereyvuth

ស្វាយរៀង៖ មានកម្មករកម្មការិនីប្រុសស្រី៨នាក់ និងម៉ូតូប្រមាណ៦គ្រឿង រងការខូចខាតដោយសារករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តម៉ាក MITSUBISHI TRITONបុកជាមួយរថយន្តក្រឡុកស៊ីម៉ង់ បណ្ដាលអោយបែកកង់រ៉េចង្កូតបុករះម៉ូតូបញ្ច្រាស់ទិសគ្នាកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ស្ថិតលើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិសាមគ្គីសង្កាត់ច្រកម្ទេសក្រុងបាវិត ខេត្តស្វាយរៀង។

តាមប្រភពសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថានៅពេលមុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក MITSUBISHI TRITON ពាក់ស្លាកលេខរដ្ឋ 13.2 .0867 ក្នុងទិសដៅពីលិចមកកើត លើកំណាត់ផ្លូវជាតិលេខ១ស្រាប់តែមកដល់ចំណុចកើតហេតុមានរថយន្តក្រឡុកស៊ីម៉ង់ បើកបញ្ច្រាស់គ្នាក៏បុកយ៉ាងពេញទំហុឹង បណ្ដាលអោយរថយន្តពាក់ស្លាកលេខរដ្ឋបែកកង់រួចក៏រេចង្កូតបុករះម៉ូតូ របស់កម្មករក្មការិនី៦គ្រឿង កំពុងជិះតាមផ្លូវបណ្ដាលដួលរណូករណែលពេញផ្លូវបង្កការភ្ញាក់ផ្អើលតែម្ដង។ ក្រោយកើតហេតុសមត្ថកិច្ចនគរបាលក្រុងបាវិត បានមកដល់ចុះវាស់វែង និងអូសយករថយន្ត និងម៉ូតូ៦គ្រឿង មករក្សាទុកដើម្បីដោះស្រាយពេលក្រោយ។

បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថា ម្ចាស់រថយន្តពាក់ស្លាកលេខរដ្ឋបង្កហេតុក្រោយពីឃើញ សភាពការណ៍មិនស្រួលបើកទ្វាររថយន្តរត់គេចខ្លួនភ្លាមៗ។ ចំណែកកម្មករកម្មការិនីប្រុសស្រី៨នាក់ បានរងរបួសធ្ងន់ស្រាលត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីពេទ្យបង្អែកជីភូក្រុងបាវិតផងដែរ។ បើតាមសមត្ថកិច្ចនគរបាលបានបង្ហើបអោយដឹងថារថយន្តពាក់ស្លាកលេខរដ្ឋ ជាគឺជារបស់អង្គភាព អគ្គីសនីសាខាស្រុកកំពង់រោទិ៍ផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner