ឯកឧត្តម វ៉ាត់ ចំរើន ណែនាំអត្តពលិកកីឡា ដែលបានការចាក់វ៉ាក់សាំង ទាំង២លើកយក ចិត្តទុកដាក់រក្សាឯកសារ៤សំខាន់ៗ

បន្ទាប់ពីថ្នាក់ដឹកនាំ មន្រ្ដីកីឡា គ្រូបង្វឹក រួមនិងកីឡាករ កីឡាការិនីជាម្រើសជាតិទាំង១០៥១រូប ទទួលបានការចាក់វ៉ាក់សាំង បង្ការមេរោគកូវីដ-១៩ ជាលើកទី២ ដោយជោគជ័យមក ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកកម្ពុជា NOCC បានក្រែងរំលឹក និងណែនាំម្តងហើយម្ដងទៀត ដល់សហព័ន្ធកីឡាជាតិទាំងអស់ដែលពាក់ព័ន្ធ ត្រូវបង្កើនការប្រយ័ត្ននិងយកចិត្តទុកដាក់ឱ្យបានខ្ពស់ ដោយត្រូវរក្សា និងត្រៀមកិច្ចការចំនួន៤សំខាន់ដូចជា៖ ការរៀបចំឯកសារផ្លូវការ ដើម្បីធ្វើត្រៀមហ្វឹកហាត់ក្រៅប្រទេស រួមមាន ៖
១. រូបថត ៤x6 ផ្ទៃស ១សន្លឹក
២. អត្តសញ្ញាណបណ្ណ ថតចម្លង ទាំងសងខាង ១ច្បាប់
៣. លិខិតទម្រង់បែបបទ បានចាក់វ៉ាក់សាំង លើកទី២រួច ថតចម្លង១ច្បាប់ ដោយសាម៉ីខ្លួនរក្សាទុកច្បាប់ដើម ។
និង៤. លិខិតឆ្លងដែន ថតចម្លងត្រង់សន្លឹករូបថត ១ច្បាប់ ។


ឯកឧត្តម អគ្គលេខាធិការ NOCC បានសង្កត់ធ្ងន់ថា ក្នុងចំណោមឯកសារពាក់ព័ន្ធទាំង៤នេះ គឺបណ្ណវ៉ាក់សាំងបង្ការកូវីដ-១៩ ពិតមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការត្រៀមចេញក្រៅប្រទេស របស់អត្តពលិកជម្រើសជាតិកម្ពុជា ដូចជា៖ ការចូលរួមព្រឹត្តិការណ៍ Olympic Games នៅជប៉ុន ក៏ដូជា SEA Games នៅវៀតណាម និងហ្វឹកហាត់នៅចិនជាដើម ។


គួរបញ្ជាក់ថា គិតត្រឹមថ្ងទី១៩ ខែមីនា ឆ្នាំ២០២១នេះ ថ្នាក់ដឹកនាំ មន្រ្ដីកីឡា គ្រូបង្វឹក រួមនឹងកីឡាករ កីឡាការិនីជាម្រើសជាតិទាំង១០៥១រូប ទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ បានរួចរាល់ជាស្ថាពរទាំង២លើកហើយ ។ វ៉ាក់សាំងបដែលផ្តល់ជូនដោយរាជរដ្ឋាភិបាលនេះ នឹងអាចសម្រួលច្រើនដល់ការត្រៀមរបស់អត្តពលិកកម្ពុជា ដើម្បីចេញទៅចូលរួមការប្រកួត និងហ្វឹកហាត់ពេញមួយឆ្នាំ២០២១នេះ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner