ក្រសួងអប់រំ បើកកិច្ចប្រជុំជាមួយសហព័ន្ធកីឡាជាតិ ដើម្បីត្រួតពិនិត្យតាមដានសកម្មភាពកីឡា

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខធិការ ក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំជាមួយតំណាងសហព័ន្ធកីឡាចំនួន៥ ដើម្បីត្រួតពិនិត្យសកម្មភាពកីឡា នៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡា នៃពហុកីឡដ្ឋានជាតិ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ។

សហព័ន្ធដែលចូលរួម មានដូចជា សហព័ន្ធកីឡាបាល់បោះ សហព័ន្ធកីឡាបាល់ទះ សហព័ន្ធកីឡាបាល់ទាត់ សហព័ន្ធកីខ្មែរអត្តពលកម្មស្ម័គ្រចិត្ត និងសហព័ន្ធតេក្វាន់ដូ W T ។ កិច្ចប្រជុំនេះ ផ្តោតសំខាន់លើការពិនិត្យតាមដានវឌ្ឍនភាព បញ្ហាប្រឈម សំណូមពរ និងលើកទិសដៅបន្ត ក្នុង ឆ្នាំបន្ទាប់ ក្នុងគោលដៅជំរុញការអភិវឌ្ឍរបស់សហព័ន្ធកីឡាឲ្យមានសក្តានុពល ។

ក្នុងកិច្ចប្រជុំខាងលើនេះ ឯកឧត្ត ប៊ូ ជុំសេរី អនុរដ្ឋលេខធិការ បានបើកទូលាយឲ្យតំណាងសហព័ន្ធនានាលើកឡើងនូវបញ្ហា ក៏ដូចជាសំណូមពរណា ដែលសមហេតុសមផល ដើម្បីរាយការណ៍ជូនឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណងធ្វើយ៉ាងណាសម្រួចគោល ដៅ នៃការអភិវឌ្ឍវិស័យកាន់តែរីកចម្រើនបន្ថែមទៀត ដើម្បីត្រៀមលក្ខណៈឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ នាពេលខាងមុខ ។

ឯកឧត្តម អនុរដ្ឋលេខាធិការ បានសម្ដែងក្ដីបារម្ភ ចំពោះសហព័ន្ធមួយចំនួនដែលមិនទាន់មានកម្មវិធីអភិវឌ្ឍន៍ សម្រាប់ឆ្នាំ២០២៣  បានល្អនោះទេ ។ ទោះបីសហព័ន្ធនោះ ធ្លាប់មានសក្ដានុពលលើឆាកអន្តរជាតិយ៉ាងណាក៏ដោយ ក៏យើងសង្កេតឃើញថា នៅមានចំណុចមួយចំនួនដោយពេលវេលាកាន់តែខ្លី យើងមិនអាចពន្យារពេលបានទៀតនៅទេ បើនៅតែអូសបន្លាយនោះយើងនឹងបរាជ័យ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner