សហព័ន្ធកីឡាវាយកូនឃ្លីលើតុ ត្រៀមការប្រមូលផ្តុំឡើងវិញបន្ទាប់ពីឆ្លងកាត់ និងសម្រេចពីអង្គប្រជុំ

អត្ថបទដោយ៖
Kien Sereyvuth

លោក ស៊ុន សុធារិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុ មានប្រសាសន៍ថា សហព័ន្ធគ្រោងនឹងប្រមូលផ្តុំកីឡាករ កីឡាការិនីជម្រើសជាតិ នាពេលខាងមុខ ដោយការពន្យាពេល នៃការប្រមូលផ្តុំនេះ ដោយសារស្ថានភាពវិបត្តិជំងឺកូវីដ-១៩ ប៉ុន្តែក្រុមឈុតថ្នាលបានប្រមូលផ្តុំតាំងពី ខែមករា ឆ្នាំ២០២០មកម្លេះ ដោយគ្រាន់តែហ្វឹកហាត់នៅតាមផ្ទះ ។

លោក បញ្ជាក់ថា ក្រុមជម្រើសជាតិឈុតធំអាចនឹងត្រូវប្រមូលសម្រាប់ឆ្នាំ២០២០ឡើងវិញ ឆាប់ៗខាងមុខ ដោយ ត្រូវឆ្លងកាត់ និងសម្រេច នៅក្នុងកិច្ចប្រជុំមួយ នៅគណៈកម្មាធិការជាតិអូឡាំពិក នាព្រឹកថ្ងៃស្អែក ។ ចំពោះក្រុមថ្នាលយុវជនដែលត្រូវបានប្រមូលផ្តុំ និងបន្តការហ្វឹកហាត់ នៅតាមផ្ទះ រៀងៗខ្លួននោះ គឺមានចំនួន៨នាក់ ក្នុងនោះមានកីឡាករ៦នាក់ និងកីឡាការិនី២នាក់ ។

លោកបញ្ជាក់ថា សម្រាប់ការប្រកួតក្នុងស្រុកចំនួន៤ព្រឹត្តិការណ៍ត្រូវពន្យាពេល ប៉ុន្តែព្រឹត្តិការណ៍ប្រកួតអន្តរជាតិចំនួន២ ក្នុងតំបន់ ASEAN School Games និង ASEAN University Games នាចុងឆ្នាំ២០២០ គឺសហព័ន្ធនៅតែត្រៀមចូលរួមប្រកួតដដែល ខណៈម្ចាស់ផ្ទះនិងសហព័ន្ធអាស៊ានមិនទាន់ប្រកាសលុបចោលនោះ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner