អាជ្ញាធរសុខាភិបាលរុស្ស៉ីទទួលស្គាល់ថា ឧបករណ៍ធ្វើតេស្តរក COVID-19 ជារឿយៗ ចេញលទ្ធផលខុស ខណៈរុស្ស៊ីកើនឡើងយ៉ាងគំហុកនៃអ្នកឆ្លង

អត្ថបទដោយ៖
Kien Sereyvuth

រុស្ស៊ី៖ អាជ្ញាធរសុខាភិបាលរុស្ស៊ីបានលើកឡើងថា ឧបករណ៍ធ្វើតេស្តរកអ្នកផ្ទុក COVID-19 នៅទូទាំងប្រទេស ជារឿយៗគឺចេញលទ្ធផលខុស ហើយនៅក្នុងសេចក្តីថ្លែងការណ៍មួយបានធ្វើឲ្យមានការសង្ស័យបន្ថែមទៀត អំពីភាពត្រឹមត្រូវនៃស្ថិតិផ្លូវការ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០។

ឧបករណ៍ធ្វើតេស្តភាគច្រើនបង្ហាញលទ្ធផលចេញមកថា អ្នកជំងឺ COVID-19 ដែលឈានដល់ដំណាក់កាលចុងក្រោយ គឺលែងមានផ្ទុកជំងឺនេះទៅវិញ ដូច្នេះ វាអាចបង្កជាលទ្ធភាពថា អ្នកខ្លះដែលនៅមានជំងឺនៅឡើយ ប៉ុន្តែត្រូវគ្រូពេទ្យចាត់ទុកថាជា ហើយអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះ ប្រហែលជាបានចម្លងដល់អ្នកដទៃផ្សេងទៀត នេះបើតាមសេចក្តីថ្លែងការណ៍របស់អាជ្ញាធរសុខាភិបាលក្រុងម៉ូស្គូ ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី០៨ ខែឧសភានេះ រុស្ស៊ីមានចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់១៧ម៉ឺន៧ពាន់១៦០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ពាន់៦២៥នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប២ម៉ឺន៣ពាន់៨០៣នាក់ ។ ដើម្បីទប់ស្កាត់ករណីឆ្លងយ៉ាងគំហុកនៃវីរុសដ៏កាចសាហាវនេះ អភិបាលក្រុងម៉ូស្គូលោក សឺហ្គៃ សប់យ៉ាននីន បានសម្រេចចិត្តអូសបន្លាយពេលការអនុវត្តការរឹតត្បិតនៅក្នុងរដ្ឋធានីរបស់ប្រទេសរុស្ស៊ីនេះ រហូតដល់ថ្ងៃទី៣១ ខែឧសភាខាងមុខ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner