ផ្ទុះករណីបាញ់ប្រហារថ្មីមួយទៀតនៅសហរដ្ឋអាមេរិក បណ្តាលអោយមានមនុស្ស៦នាក់ស្លាប់ ក្នុងនោះមានប៉ូលិសម្នាក់ដែរ
អាមេរិក៖ ខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារមួយនៅឯផ្សារទំនើបមួយកន្លែងក្នុងទីក្រុងប៊ូលឌ័រ រដ្ឋខូឡូរ៉ាដូ នៅថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់) ហើយជាលទ្ធផលនោះ មានមនុស្ស៦នាក់បាត់បង់ជីវិត ក្នុងនោះរួមមានមន្ត្រីប៉ូលិម្នាក់ផងដែរ ។
មេបញ្ជាការប៉ូលិសក្នុងតំបន់លោក Kerry Yamaguchi បានបញ្ជាក់ក្នុងសន្និសិទសារព័ត៌មានថា ក្រោយហេតុការណ៍ ជនសង្ស័យត្រូវបានប៉ូលិសចាប់ខ្លួន ប៉ុន្តែភ្លាមៗនេះ មិនទាន់មានការបញ្ជាក់ពីចេតនា ឬមូលហេតុនៅពីក្រោយការបាញ់ប្រហារខាងលើនៅឡើយនោះទេ ។ ការបាញ់ប្រហារនេះ ជាការបាញ់ប្រហារយ៉ាងរង្គាលជាលើកទី២ ក្នុងរយៈពេលត្រឹមតែមួយសប្ដាហ៍ប៉ុណ្ណោះនៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លាប់មនុស្ស៨នាក់ ក្នុងនោះមាន៦នាក់ជាស្ត្រីអាមេរិកមានដើមកំណើតអាស៊ី ក្នុងទីក្រុងអាត្លង់តា រដ្ឋចចចៀ ។
ការបាញ់ប្រហារទាំងពីរករណីខាងលើនេះដែរ បានកើតឡើងនៅចំពេលចរន្តនៃអំពើហិង្សប្រឆាំងពលរដ្ឋអាមេរិកដើមកំណើតអាស៊ី កំពុងកើនឡើងខ្លាំងនៅក្នុងសហរដ្ឋអាមេរិក ៕ ប្រភព៖ AP


