ចិនប្រកាសចាត់ទុកដែនដីទាំងអស់របស់ខ្លួនជាតំបន់មានហានិភ័យទាប នៃការឆ្លងរាតត្បាតពីវីរុស COVID-19
ចិន៖ ប្រទេសចិនបានប្រកាសចាត់ទុកដែនដីទាំងអស់របស់ខ្លួន ជាតំបន់មានហានិភ័យទាបនៃការឆ្លងរាតត្បាត COVID-19 ចាប់ពីថ្ងៃព្រហស្បតិ៍នេះតទៅ នេះបើតាមអ្នកនាំពាក្យគណៈកម្មាការជាតិសុខាភិបាលចិន NHC លោក Mi Feng និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន CGTN នៅសៀលថ្ងៃទីទី០៧ ខែមេសា ឆ្នាំ២០២០ ។
ការប្រកាសខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រទេសចិនមិនបានរាយការណ៍ពីករណីឆ្លងថ្មីៗនៅក្នុងស្រុករយៈពេល០៤ថ្ងៃជាប់ៗគ្នា គិតមកទល់នឹងថ្ងៃពុធសប្តាហ៍នេះ ហើយក៏គ្មានអ្នកស្លាប់ដោយសារវីរុស COVID-19 ក្នុងរយៈពេល២២ថ្ងៃជាប់ៗគ្នាផងដែរ ។
យ៉ាងណាមិញ លោក Mi Feng បានអះអាងថា វានៅតែមានភាពមិនច្បាស់លាស់ដដែលពីស្ថានភាពឆ្លង COVID-19 ដូច្នេះហើយទើបលោកអំពាវនាវឱ្យមានការបន្តកិច្ចខិតខំប្រឹងប្រែងនៅក្នុងការព្យាបាលអ្នកជំងឺ ក៏ដូចជាអនុវត្តវិធានការបង្ការ និងគ្រប់គ្រងជំងឺឆ្លងនេះ ដើម្បីកុំឱ្យវាឆ្លងរាតត្បាតខ្លាំងសាជាថ្មីម្ដងទៀត ៕




