COVID-19 រាតត្បាតដល់២១២ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជាង៣.៩១លាននាក់ ក្នុងនោះស្លាប់ជាង២៧ម៉ឺននាក់ និងជាសះស្បើយជិត១.៣៤លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៣លាន៩១ម៉ឺន៦ពាន់២៤៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២៧ម៉ឺន៧០៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១លាន៣៤ម៉ឺន១ពាន់២៣៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ ។
បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និង ដែនដីសរុបចំនួន២១០ហើយនៅទូទាំងសកលលោក ពោលគឺវាបានរីកសាយភាយពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ ។
ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖
១-សហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងកើនឡើងដល់១លាន២៩ម៉ឺន២ពាន់៦២៣នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៧ម៉ឺន៦ពាន់៩២៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២១ម៉ឺន៧ពាន់២៥០នាក់ ។
២-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៥ម៉ឺន៦ពាន់៨៥៥នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៦ពាន់៧០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១៦ម៉ឺន៣ពាន់៩១៩នាក់ ។
៣-អ៊ីតាលី ចំនួនអ្នកឆ្លងកើនឡើងដល់២១ម៉ឺន៥ពាន់៨៥៨នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៩ពាន់៩៥៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៩ម៉ឺន៦ពាន់២៧៦នាក់ ។
៤-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់២០ម៉ឺន៦ពាន់៧១៥នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៦១៥នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់នោះទេ ។
៥-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់១៧ម៉ឺន៧ពាន់១៦០នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប១ពាន់៦២៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២ម៉ឺន៣ពាន់៨០៣នាក់ ៕




