អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១២៤លាន៧៩ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៧៤ម៉ឺននាក់ និងជាសះស្បើយ១០០លាន៨២ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១២៤លាន៧៩ម៉ឺន៩ពាន់១០៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៧៤ម៉ឺន៦ពាន់២៤២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១០០លាន៨២ម៉ឺន៧ពាន់៦៩៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣០លាន៦៣ម៉ឺន៦ពាន់៥៣៤នាក់ ស្លាប់ចំនួន៥៥ម៉ឺន៦ពាន់៨៨៣នាក់ និងជាសះស្បើយចំនួន២៣លាន៣ម៉ឺន៩ពាន់៥៨៥នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១២លាន១៣ម៉ឺន៦ពាន់៦១៥នាក់ ស្លាប់២៩ម៉ឺន៨ពាន់៨៤៣នាក់ និងជាសះស្បើយ១០លាន៦០ម៉ឺន១ពាន់៦៥៨នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១១លាន៧៣ម៉ឺន៣ពាន់៥៩៤នាក់ ស្លាប់ចំនួន១៦ម៉ឺន៤៧៧នាក់ និងជាសះស្បើយ១១លាន២០ម៉ឺន៣ពាន់១៦នាក់ ៕ ប្រភព៖ worldometers

