ខេត្តព្រះសីហនុនឹងមានទីតាំងតេស្តរកកូវីដ១៩នៅដើមខែមេសា

អត្ថបទដោយ៖
AMS OneMinute

បរិក្ខារតេស្តរកជំងឺវីរុសកូវីដ១៩ខ្នាតធំមួយគ្រឿងដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិននឹងមកដល់ខេត្តព្រះសីហនុនាដើមខែមេសាខាងមុខនេះ។

ភាគីចិននឹងបញ្ជូនក្រុមអ្នកជំនាញមកកាន់ប្រទេសកម្ពុជាដើម្បីជួយសម្រួលដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុក្នុងការតំឡើង រៀបចំ និងបណ្ដុះបណ្ដាលបុគ្គលិកពាក់ព័ន្ធ។

បន្ទាប់ពីដាក់ឱ្យប្រើប្រាស់ សំណាកតេស្តរកវីរុសរបស់ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត និងខេត្តមួយចំនួនដែលនៅក្បែរនោះនឹងត្រូវបានបញ្ជូនមកកាន់ទីនោះ ដែលជួយដល់ភាគីកម្ពុជាក្នុងការបង្កើនល្បឿនតេស្តរកជំងឺកូវីដ១៩ ជួយសន្សំថវិកាទប់ស្កាត់នឹងជំងឺវីរុស ហើយកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩អាចអនុវត្តកាន់តែល្អប្រសើរ។

ប្រភព៖ ស្ថានទូតចិនប្រចាំកម្ពុជា

ads banner