​កូរ៉េ​ខាងជើង​បាញ់​សាកល្បង​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ចំនួន​ពីរ​គ្រាប់​ ​ដែល​នេះ​ជា​ការ​ប្រកួតប្រជែងជាមួយរដ្ឋបាល​លោក​ ចូ ​បៃ​ដិន​

​អាមេរិក​៖​ ​ម​ន្រ្តី​អាមេរិក​មួយ​រូប​នៅ​ថ្ងៃអង្គារ​នេះ​និយាយ​ថា​ ​កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​មួយ​ចំនួន​ ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ប្រមុខ​ការទូត​ ​និង​ ​រដ្ឋមន្ត្រីការពារជាតិ​អាមេរិក​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​កូរ៉េ​ខាងត្បូង​ ​និង​ជប៉ុន​ ​ហើយ​នេះ​ក៏​ជា​បាញ់​សាកល្បង​លើកដំបូង​បំផុត​ ​ដើម្បី​ជា​ការ​ធ្វើ​តេ​ស្ត​ប្រតិកម្ម​របស់​រដ្ឋបាល​លោក​ ចូ ​បៃ​ដិ​ន​ ​។​

បើ​តាម​មន្ត្រី​អាមេរិក​ដដែល​នេះ​ ​កូរ៉េ​ខាងជើង​បាន​បាញ់​មី​ស៊ី​ល​រយៈ​ចំងាយ​ខ្លី​ចំនួន​ពីរ​គ្រាប់​កាលពី​ថ្ងៃអាទិត្យ​ស​ប្ដាហ៍​មុន​ ​ដោយ​សកម្មភាព​នេះ​ត្រូវ​បាន​គេ​ចាត់ទុកថា​ ​ជា​ការបង្កហេតុ​ទាំង​ទៅលើ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ ​និង​ទីក្រុង​សេអ៊ូល​ ​ក្រោយ​ប្រទេស​ស​ម្ព័ន្ធ​មិត្ត​ទាំងពីរ​ធ្វើ​សម​យុទ្ធ​រួមគ្នា​ ​។​ ​ការ​ធ្វើ​តេ​ស្ត​នេះ​ដែរ​ ​បាន​កើតមានឡើង​ក្រោយ​ទីភ្នាក់ងារ​ចារកម្ម​បាន​ព្រមាន​ថា​ ​ទីក្រុង​ព្យុ​ង​យ៉ាង​អាច​នឹង​ធ្វើសកម្មភាព​បាញ់​សាកល្បង​គ្រាប់​មី​ស៊ី​ល​របស់​ខ្លួន​នា​ពេល​ខាងមុខនេះ​ ​។​

ទោះជាយ៉ាងណាក៏ដោយ​ ​ម​ន្រ្តី​អាមេរិក​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា​ ​ការ​ធ្វើ​តេ​ស្ដ​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង​ ​មិនមែន​ជា​សកម្មភាព​បង្ករឿង​ធ្ងន់ធ្ងរ​អ្វី​នោះ​ទេ​ ​ហើយ​ថែមទាំង​អះអាង​ដែរ​ថា​ ​សហរដ្ឋអាមេរិក​នៅតែ​បើ​ចំហទ្វារ​ចរចា​ជាមួយ​ទីក្រុង​ព្យុ​ង​យ៉ាង​ ​៕​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner