វៀតណាមនឹងបានវ៉ាក់សាំងកូវីដ១៩ ជាង៨០ម៉ឺនដូស ពីយន្តការកូវ៉ាក់ ខែក្រោយ
អត្ថបទដោយ៖
លន់ សារ៉ាត
វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាយន្តការកូវ៉ាក់របស់អង្គការសុខភាពពិភពលោក AstraZeneca ចំនួនជាង៨១១០០០ដូសនឹងត្រូវបញ្ជូនមកដល់ទីក្រុងហាណូយ នាខែក្រោយនេះ នេះបើតាមបញ្ជាក់របស់មន្ត្រី UNICEF កាលពីថ្ងៃពុធ ទី២៤ មីនា ម្សិលមិញ។
ប្រភពថា នេះគឺជាកញ្ចប់វ៉ាក់សាំងដំបូងដែលវៀតណាមទទួលពីមជ្ឈមណ្ឌលកូវ៉ាក់ ពោលគឺនៅពាក់កណ្តាលខែមេសា។
គួរបញ្ជាក់ថា វៀតណាមគ្រោងនឹងទទួលបានវ៉ាក់សាំងពីយន្តការកូវ៉ាក់ ក្នុងចំនួន២០ភាគរយនៃចំនួនប្រជាជនសរុប ក្នុងនោះ ត្រឹមចុងខែឧសភា នឹងទទួលបាន៤.១លានដូស ខណៈដែលនៅសេសសល់នឹងបញ្ជូនមកនៅឆ្នាំបន្ទាប់ទៀត៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ