អង្គការមូលនីធិកូរ៉េ សម្រាប់ការថែទាំសុខភាពអន្តរជាតិ (KOFIH) បានផ្តល់អាគារចត្តាឡីស័ក ១ខ្នង ទំហំ១៤ម៉ែត្រ គុណ ៤២ម៉ែត្រ ស្មើនិង១២បន្ទប់ជូនដល់មណ្ឌលសុខភាពត្រាង ក្នុងស្រុកកំរៀង នៃ ខេត្តបាត់ដំបង
លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាល នៃ រដ្ឋបាលខេត្តបាត់ដំបង បានគូសបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២៥ខែមីនាឆ្នាំ២០២១ នេះថា៖ដោយមានកិច្ចសហប្រតិបត្តិល្អពីអង្គការមូលនីធិកូរ៉េ សម្រាប់ ការថែទាំសុខភាពអន្តរជាតិ ” Korea Foundation for International Healthcare “ដែលមានអក្សរកាត់ (អង្គការKOFIH) បានផ្តល់នូវអាគារ១ខ្នង ទំហំ១៤ម៉ែត្រ គុណ ៤២ម៉ែត្រ ស្ថិតនៅក្នុងមណ្ឌលសុខភាពត្រាង ក្នុងស្រុកកំរៀង នៃ ខេត្តបាត់ដំបង ដើម្បីជាចំណងដៃជូនដល់អាជ្ញាធរស្រុកនៅទីនោះ ដែលចំពោះមុខដើម្បីធ្វើជាអគារចត្តាឡីស័ក នុងជាប្រយោជន៍ក្នុងការថែទាំពិនិត្យសុខភាពសាធារណៈទូទៅនិងព្យាបាលអ្នកជម្ងឺនៅទីនោះផងដែរក្រោយពីបញ្ចប់ការសាងសង់និងទទួលបាននូវអាគារនេះយកទៅប្រើប្រាស់។
ការលើកឡើងពីលោកឱសថបណ្ឌិតប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បែបនេះ គឺ៖បន្ទាប់ក្រុមការងារ មន្ទីរ សុខាភិបាល នៃ រដ្ឋបាល ខេត្ត បាត់ដំបង និង អាជ្ញាធរ ស្រុក ព្រមទាំងមន្ត្រីរាជាការ បាន ចុះ ពិនិត្យ ទីតាំង និង រៀបចំធ្វើការសែន ព្រេន តាមទំនៀមទម្លាប់ប្រពៃណីខ្មែរ ដើម្បីសុំ ម្ចាស់ ទឹក ម្ចាស់ ដី អនុញ្ញាតឱ្យក្រុមជាងបានចូលរៀបចំនូវការសាងសង់ អគារ មួយ ខ្នង ដែល មាន ទំហំ ១៤ ម x ៤២ម ស្មើនិង១២បន្ទប់ ដោយនៅក្នុងបន្ទប់នីមួយៗមានបន្ទប់ទឹកនិងបង្គន់រួចជាស្រេច ស្ថិតនៅ ក្នុង បរិវេណនៃមណ្ឌល សុខភាព ត្រាង នៃស្រុក កំរៀង ខេត្ត បាត់ដំបង និងជា អំណោយ ដ៏ ថ្លៃថ្លា របស់ អង្គការ មូលនិធិ កូរ៉េ សម្រាប់ ការ ថែទាំ សុខភាព អន្តរជាតិ (KOFIH) សម្រាប់បម្រើឱ្យការងារចត្តាឡីស័ក ក្នុងយុទ្ធនាការទប់ស្កាត់ពីការរាតត្បាតនៃជំងឺកូវីដ-19និងដើម្បីត្រៀមរៀបចំធ្វើពិធីសែនក្រុងពាលីបើកការដ្ឋានសាងសង់បញ្ចុះបឋមសីលាធ្វើការសាងសង់នៅពេលឆាប់ៗនេះក្រោមវត្តមានជាអធិបតីរបស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និង វត្តមានម្ចាស់ជំនួយ លោក Dr. KIM ប្រធានអង្គការ KOFIH ក្នុងពេលឆាប់ៗខាងមុខនេះ។
លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត តំណាងឲ្យមន្ត្រីសុខាភិបាលនិងអាជ្ញាធរដែនដីនៅក្នុងមូលដ្ឋានផ្ទាល់ដែលត្រៀមទទួលបាននូវសមិទ្ធផលថ្មីពេលខាងមុខដ៏ខ្លីឆាប់ៗនេះបានថ្លែង រអំណរគុណ យ៉ាង ជ្រាលជ្រៅ ជូន ចំពោះ អង្គការ KOFIHដែល តែងតែ ជួយ ផ្តល់និងគាំទ្រ ទាំង ផ្នែក បច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ រួមនិង ថវិកា ជាបន្តបន្ទាប់ជូនដល់ប្រទេស កម្ពុជា ។និង ដោយឡែក ចំពោះ ខេត្តបាត់ដំបង សម្រាប់ វិស័យ សុខាភិបាល ខេត្តទាំងនៅក្នុងខេត្ត និងនៅតាមបណ្តាស្រុកនានាមួយចំនួនផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )









