​ប្រមុខ​ការទូត​អាមេរិក​និយាយ​ថា​ សហរដ្ឋអាមេរិក​នឹង​មិន​បង្ខំ​អោយ​ស​ម្ព័ន្ធ​មិត្ត​នៅ​អង្គការ​ N​AT​O ​ធ្វើការ​ជ្រើសរើស​រវាង​ចិន​ ​និង​អាមេរិក​ឡើយ

ប៊ែ​ល​ហ្ស៊ិ​ក​៖​ ​រដ្ឋ​ម​ន្រ្តី​ការបរទេស​អាមេរិក​ ​លោក​ ​អាន់​ថូ​នី​ ​ប្លី​ង​គែន​ ​បាន​អះអាង​នៅ​ថ្ងៃពុធ​នេះ​ថា​ ​ប្រទេស​របស់​លោក​នឹង​មិន​បង្ខំឲ្យ​ស​ម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ណាមួយ​ក្នុង​អង្គការ​ N​AT​O ​ជ្រើសរើស​យក​រវាង​សហរដ្ឋអាមេរិក​ ​និង​ចិន​នោះ​ឡើយ​ ​បើ​ទោះបីជា​លោក​ធ្លាប់​បាន​ព្រមាន​ថា​ ​ប្រទេស​លោក​ខាងលិច​ចាំបាច់​ត្រូវ​បង្ហាញ​រដ្ឋ​ផ្តាច់ការ​ថា​ ​ប្រជាធិបតេយ្យ​គឺ​ប្រសើរ​ជាង​ ​។​

បច្ចុប្បន្ន​ស​ម្ព័ន្ធ​មិត្ត​អាមេរិក​នៅ​អឺរ៉ុប​រួម​មាន​បារាំង​ ​និង​ ​អាល្លឺម៉ង់​ ​កំពុង​ព្យាយាម​ស្វែងរក​តុល្យភាព​ជា​យុទ្ធ​សា​ស្រ្ត​មួយ​ ​នៅ​ក្នុង​ទំនាក់ទំនង​ជាមួយ​ចិន​ ​និង​អាមេរិក​ ​ដែល​អាច​ធានា​ថា​ ​សហភាព​អឺរ៉ុប​មើលទៅ​ហាក់​មិន​ឈរ​នៅ​កៀក​ខ្លាំង​តែ​ម្ខាង​ ​ហើយ​ចោល​ម្ខាងទៀត​នោះ​ឡើយ​ ​រវាង​កំពូល​មហាអំណាច​ទាំងពីរ​ ​។​

ថ្លែង​នៅ​ឯ​ទីស្នាក់ការ​របស់​អង្គការ​ N​AT​O ​ក្នុង​ទីក្រុង​ព្រុ​ច​សែល​ ​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក​ ​នា​កំឡុង​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​អឺរ៉ុប​ ​ប្រមុខ​ការទូត​អាមេរិក​រូប​នេះ​ក៏បាន​ចោទប្រកាន់​ចិន​ថា​ ​កំពុងតែ​បង្ក​អន្តរាយ​ដល់​សណ្តាប់ធ្នាប់​ ​នៃ​ប្រព័ន្ធ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​ ​ដែល​សហរដ្ឋអាមេរិក​ ​និង​ស​ម្ព័ន្ធ​បាន​កសាង​ឡើង​ ​ក្រោយ​សម័យ​ស​ង្រ្គា​ម​លោក​លើក​ទីពីរ​ ​ហើយ​ថា​ ​មហិច្ឆតា​យោធា​របស់​ចិន​កំពុងតែ​រីកធំឡើង​ខ្លាំង​ផង​ដែរ​ ​៕​ ​ប្រភព​៖​ CN​A​


ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner