សម្ដេចតេជោ សម្រេច យកសណ្ឋាគារមេគង្គ ធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកកើតជំងឺកូវីដ នៅខេត្តកំពង់ចាម និងត្បូងឃ្មុំ

អត្ថបទដោយ៖
ធី ដា

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចឲ្យរដ្ឋបាលខេត្តកំពង់ចាម យកសណ្ឋាគារមេគង្គ ធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកកើតជំងឺកូវីដ-១៩ សម្រាប់ប្រជាពលរដ្ឋរស់នៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំបន្ទាន់ ជាមួយថ្នាក់ដឹកនាំខេត្ត ដើម្បីរៀបចំមន្ទីរពេទ្យសម្រាប់ព្យាបាល អ្នកជំងឺកូវីដ-១៩ និងរៀបចំទីតាំងសម្រាប់ចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម។

គួរជម្រាបថា កន្លងមកសណ្ឋាគារមេគង្គ ត្រូវបានប្រើប្រាស់ជាមណ្ឌលចត្តាឡីស័ក ប៉ុន្ដែនៅពេលនេះត្រូវបានប្រើប្រាស់ជាកន្លែងសម្រាប់ព្យាបាលអ្នកកើតជំងឺកូវីដ-១៩វិញ, ដោយឡែកចំពោះអ្នកដែលកំពុងធ្វើចត្តាឡីស័កនៅសណ្ឋាគារមេគង្គ ត្រូវប្តូរយកទៅធ្វើចត្តាឡីស័កបន្ត នៅឯសាលាគរុកោសល្យភូមិភាគកំពង់ចាមវិញ។

ក្នុងកិច្ចប្រជុំនោះ លោក អ៊ុន ចាន់ដា បានលើកឡើងថា សម្រាប់ប្រជាពលរដ្ឋដែលត្រូវទទួលការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ នាពេលខាងមុខ រដ្ឋបាលខេត្តកំពង់ចាម សម្រេចយកទីតាំងសាលាខេត្តកំពង់ចាម ជាកន្លែងផ្ដល់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ៕(អត្ថបទ ហាក់ សារ័ត្ន)

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner