អតីតប្រធាន FIFA ត្រូវរងពិន័យ ពុំមានសិទ្ធិធ្វើសកម្មភាព ទាក់ទងនឹងបាល់ទាត់រហូតដល់ឆ្នាំ២០២៨

អត្ថបទដោយ៖
សារ៉ាន ទីងី

បើតាមប្រភពពីសារព័ត៌មានបរទេសបានចុះផ្សាយនៅថ្ងៃនេះបានបញ្ជាក់ថា ប្រធាន FIFA ថ្មីលោក Gianni Infantino បានសម្រេចដាក់បម្រាមដល់អតីតប្រធានចាស់លោក Sepp Blatter ចំនួន ៦ឆ្នាំ និង ៨ខែទៅមុខទៀត បន្ថែមលើប្រាក់ពិន័យ ៧៨០,០០០ផោនថែមទៀតផង។

Sepp Blatter

នេះមានន័យថា បុរសវ័យ ៨៥ឆ្នាំ Blatter ពុំមានសិទ្ធិធ្វើសកម្មភាពទាំងឡាយណាទាក់ទងនឹងបាល់ទាត់រហូតដល់ឆ្នាំ២០២៨ ដែលបន្ថែមទណ្ឌកម្មចាស់នឹងផុតកំណត់នៅខែតុលា ឆ្នាំ២០២១ នេះពីបទ «ប្រព្រឹត្តអំពើពុករលួយក្នុងស្ថាប័នដែលពុំគិតប្រាក់កំរ៉ៃមួយនេះនាពេលកន្លងមក»។
សូមរំលឹកផងដែលថា លោក Sepp Blatter បានលាឈប់ពីប្រធាន FIFA កាលឆ្នាំ២០១៥ ក្រោយផ្ទុះករណីខាងលើ ដែលពីមុនមកស្ថាប័នគ្រប់គ្រងកីឡាអន្តរជាតិមួយនេះពុំមានរឿងអាស្រូវបែបនេះឡើយ ដ្បិតលោក Jerome Valke វ័យ ៦០ឆ្នាំ អតីតអគ្គលេខាធិការ FIFA ក៏ត្រូវបានដាក់បម្រាមបន្ថែមរហូតដល់ខែតុលា ឆ្នាំ២០២៥ និងពិន័យជាទឹកប្រាក់ដូចលោក Sepp Blatter ផងដែរ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner