ក្រុមមាន់គកបារាំង បានត្រឹមស្មើ វគ្គជម្រុះ World Cup 2022

អត្ថបទដោយ៖
សារ៉ាន ទីងី

(ប៉ារីស)៖ ក្រុមមាន់គកបារាំង បានត្រឹមស្មើគ្នា១-១ ជាមួយអ៊ុយក្រែន ចែកគ្នាម្នាក់១ពិន្ទុ សម្រាប់ការប្រកួតបើកឆាក វគ្គជម្រុះ FIFA World Cup 2022 ក្នុងពូល D នៅកីឡដ្ឋាន Stade de France ស្ថិតក្នុងទីក្រុងប៉ារីស នារាត្រីថ្ងៃពុធ ទី២៤ ខែមីនា ឆ្នាំ២០២១។

ចាប់ផ្តើមការប្រកួត ខ្សែប្រយុទ្ធរបស់ Barcelona, កីឡាករ Antoine Griezmann ជាអ្នករកបានគ្រាប់នាំមុខឲ្យមាន់គកបារាំងនៅនាទី១៩ មុនក្រុមភ្ញៀវវាយបកតាមស្មើវិញនៅនាទី៥៧ ដោយបាល់ចូលទីខ្លួនឯង របស់ខ្សែការពារ Presnel Kimpembe ។ ចំណែកមួយប្រកួតផ្សេងទៀត ម្ចាស់ផ្ទះហ្វាំងឡង់ ក៏បានលេងស្មើទល់នឹងបូស្នី ២-២ គ្រាដែលកាហ្សាក់ស្ថានមិនទាន់ប្រកួតនោះទេ ក្នុងចំណោម ៥ប្រទេសដែលស្ថិតក្នុងពូល D ជាមួយគ្នានេះដែរ។
សូមរំលឹកថា ក្រុមជម្រើសជាតិបារាំងធ្លាប់គ្រងជើងឯក World Cup ២សម័យកាលគឺលើកទី១នៅឆ្នាំ១៩៩៨ និងឆ្នាំ២០១៨៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner