ក្រសួងអប់រំជូនការសិក្សាតាមកម្មវិធីរបស់ E-School Cambodia ក្នុងឆ្នាំ២០២០-២០២១ សិក្សាដោយឥតគិតថ្លៃ
ដោយ៖ម៉ាដេប៉ូ
រាជធានីភ្នំពេញ៖នៅថ្ងៃទី២៥ខែមីនាឆ្នាំ២០២១នេះក្រសួងអប់រំយុវជន និងកីឡា បានឱ្យដឹងក្នុងសេចក្តីជូនដំណឹងមួយរបស់ខ្លួនដោយបញ្ជាក់ថាក្រសួងនឹងផ្តល់ជូនការសិក្សាថ្នាក់វិញ្ញាសាត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដល់ សិស្សានុសិស្សថ្នាក់ទី១២ ទាំងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅទូទាំងប្រទេសដោយឥតគិតថ្លៃ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំបានឱ្យដឹងថា ក្នុងឆ្នាំសិក្សា២០២០-២០២១ នេះ ក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្រុមហ៊ុន -ស្នូល (ខេមបូឌា) នឹងផ្តល់ជូនការសិក្សាថ្នាក់វិញ្ញាសាត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដល់ សិស្សានុសិស្សថ្នាក់ទី១២ ទាំងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅទូទាំងប្រទេសដោយឥតគិតថ្លៃ ក្នុងនោះរួមមាន ការប្រើប្រាស់សៀវភៅអេឡិចត្រូនិក និងកម្មវិធីការប្រឡងសាកល្បងដោយឥតគិតថ្លៃ ព្រមទាំង ទទួលបានសេវាកម្មសួរសំណួរមកកាន់គ្រូបង្គោលរៀងរាល់ថ្ងៃ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១០យប់។ សិស្សានុសិស្សគ្រប់កម្រិតថ្នាក់នៅទូទាំងប្រទេស ក៏នឹងទទួលបានការបញ្ចុះតម្លៃ ៨៥% គ្រប់មុខវិជ្ជា ពេញមួយឆ្នាំ។
ក្រុមហ៊ុនបានបង្កើត “កម្មវិធីទូរសព្ទ Mobile App” បង្រៀនតាមអនឡាញមួយ ដែលមានឈ្មោះថា E-School Cambodia ដែលមានបង្រៀននូវមុខវិជ្ជាសំខាន់ៗមួយចំនួននៅថ្នាក់មត្តេយ្យ និងពីថ្នាក់ទី១ ដល់ថ្នាក់ ទី១២ ស្របតាមកម្មវិធីក្រសួងអប់រំ យុវជន និងកីឡា។ ដើម្បីទទួលបានការផ្តល់ជូននេះ សូមសិស្សានុសិស្ស ចូលទៅកាន់ Play Store ឬ App Store តាម Link (http://onclink.to/33s2vr) ឬសាកសួរពត៌មានបន្ថែមតាម Facebook Page: http://fb.com/eschoolcambodial, Telegram: https://t.me/eschool community sa ទំនាក់ទំនងតាមរយៈលេខទូរសព្ទរបស់ក្រុមហ៊ុន 090 787 999, 089 802 266, 081 806 622 ។
ក្រសួងលើកឡើងដោយបញ្ជាក់ថាតាមសេចក្តីដូចបានជម្រាបជូនខាងលើ សូម មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ផ្សព្វផ្សាយឱ្យបាន ទូលំទូលាយដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាល និង សិស្សានុសិស្ស ដើម្បីទទួលបាននូវការផ្តល់ជូនដូចមានរៀបរាប់ខាងលើ ៕
