អគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រថ្មី ស្ថិតនៅក្នុង មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នឹងត្រូវបញ្ចប់ ការសាងសង់ជាស្ថាពរនៅចុងខែមីនា

អត្ថបទដោយ៖
ជា សេឌី

ក្រុមអ្នកជំនាញចិន នឹងមកជួយសម្រួលការងារតម្លើងបរិក្ខារតេស្តវីរុសកូវីដ-១៩  និងបណ្ដុះបណ្ដាលជូនដល់បុគ្គលិកសុខាភិបាលដែលមានការពាក់ព័ន្ធ នៅកំឡុងក្នុងដើមខែមេសា ឆ្នាំ២០២១។

បរិក្ខារតេស្តវិភាគវីរុសកូវីដ-១៩ ជាជំនួយឥតសំណងរបស់ប្រទេសចិន ចំណែកអាគារជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

តាមរយៈការបង្កើតមន្ទីរពិសោធន៍វិជ្ជសាស្រ្តនេះ នឹងផ្តល់ភាពងាយស្រួលដល់ខេត្តព្រះសីហនុ និងខេត្តដែលមានព្រំប្រទល់ជាប់គ្នា ក្នុងការធ្វើតេស្តរកជំងឺវីរុសកូវីដ-១៩ ដោយមិនចាំបាច់ទៅក្រុងភ្នំពេញដូចមុនទៀតឡើយ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner