អ្នកជាប់ពាក់ព័នផ្ទាល់ និងប្រយោល ពីអ្នកមាន​វិជ្ជមានកូវីដ១៩ម្នាក់ ចំនួន១០២នាក់ ចេញ​លទ្ធ​ផលគឺអវិជ្ជមានទំាងអស់ ក្រោយពីបានចត្តាឡី​ស័ករយះពេល១៤ថ្ងៃ

អត្ថបទដោយ៖
ជា សេឌី

អ្នកជាប់ពាក់ព័នផ្ទាល់ និងប្រយោលចំនួន១០២នាក់ បន្ទាប់ពីបានធ្វើតេសសំណាក និងចត្តាឡីស័ករយះពេល១៤ថ្ងៃ ចំពោះអ្នកពាក់ព័ន្ធព្រឹត្តិការណ៍១០មីនា នៅក្នុងក្រុងប៉ោយប៉ែត ក្នុងករណីសង្ស័យថា ឆ្លងវីរុសកូវិដ១៩ ពីនារីជនជាតិខ្មែរម្នាក់មកពីខេត្តសៀមរាប ព្រោះនាងមានទំនាក់ទំនងស្នេហាជាមួយនឹងបុរសជនជាតិចិនម្នាក់ ដែលបានឆ្លងមេរោគកូវីត១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ថ្ងៃទី២០ ខែកុម្ភៈ នៅកោះពេជ្រ រាជធានីភ្នំពេញ។   

ក្រោយពីបានធ្វើចត្តាឡីស័កគម្រប់១៤ថ្ងៃ និងពិនិត្យសំណាកជាលើទី២ លទ្ធផលទទួលបានអវិជ្ជ​មាន ពីមេរោគកូវីដ១៩នោះ  ពួកគាត់ថ្លែងអំគុណដល់ ក្រុមគ្រូពេទ្យ អាជ្ញាធរ និងកងកម្លាំងកាពារទាំងអស់ ដែលបានធ្វើការ ទាំងយប់ ទំាងថ្ងៃ យ៉ាងយកចិត្តទុកដាក់ និងខ្លាចហត់នឿយ ជូនដល់ពួកគាត់។

      សូមបញ្ជាក់ថា ចំពោះអ្នកពាក់ព័ន្ធចំនួន១០២នាក់ នៅក្នុងក្រុងប៉ោយប៉ែត ក្នុងសណ្ឋាគារអន្តរជាតិV9 និងសណ្ឋាគាប៉ារ៉ាម៉ា២ សម្រាប់ជនជាតិខ្មែរ អាជ្ញាធរមានសមត្ថកិច្ចអនុញ្ញាត អោយពួកគាត់វិល​ត្រឡប់​ទៅគេហដ្ឋានវិញ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នំា២០២១ ប៉ុន្តែសម្រាប់ជនជាតិបរទេស អាជ្ញាធរពិនិត្យឯកសារ ពាក់ព័ន្ធ បើជនជាតិបរទេស រូបណា មានឯកសារត្រឹមត្រូវស្របច្បាប់ គឺអាជ្ញាធរក៏អនុញ្ញាតឱ្យមានសេរីភាព ផងដែរ ។ ប៉ុន្តែបើជនជាតិណា មានភាពមិនប្រក្រតី ចំពោះឯកសារ ( ខុសច្បាប់ ) អាជ្ញាធរ និងចាត់ការ​តាមនិតិវិធី ដោយប្រគល់ជូនមន្ត្រីជំនាញអន្តោប្រវេសន៍ធ្វើតាមផ្លូវច្បាប់៕ដោយ៖ ឃិន គន្ធា

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner