គ្រួសារក្រីក្រ ជាង ៧១ ម៉ឺន គ្រួសារ ងាយរងគ្រោះបានទទូល ការឧបត្ថម្ភពីរាជរដ្ឋាភិបាល

អត្ថបទដោយ៖
Kien Sereyvuth

ក្រសួងផែនការបានរកគ្រួសារក្រីក្រទូទាំងប្រទេស មានប្រមាណជាង ៧១ម៉ឺនគ្រួសារ ដែលមានមនុស្សជិត៣ លាននាក់ ងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺ កូ វីដ -១៩ ទទួលបានការឧបត្ថម្ភសាច់ប្រាក់ពី រាជរដ្ឋាភិបាល ។
លោក ស្រី ដា អ្នកនាំពាក្យ ក្រសួងផែនការ បានមានប្រសាសន៍ប្រាប់រស្មីកម្ពុជា នៅព្រឹក ថ្ងៃទី២៦ ខែមីនា នេះ ថាៈ “ មកដល់ ខែមីនា ឆ្នាំ ២០២១ នេះ រកឃើញគ្រួសារក្រីក្រទូទាំងប្រទេសមានប្រមាណជាង ៧១៥.០០០ គ្រួសារ ដែលមាន ប្រជាជន សរុប ២.៨៦២.០០០ នាក់ និង បាន ដក ប័ណ្ណ ពី គ្រួសារ ដែលមាន ជីវភាព ប្រសើរឡើង មាន ចំនួន ១៥.២០០ គ្រួសារ ” ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពី ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២១ បានប្រកាសបន្ត អនុវត្តកម្មវិធី ឧបត្ថម្ភ សាច់ប្រាក់ ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះ ក្នុងអំឡុងពេល ប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ -១៩ សម្រាប់ រយៈពេល ០៣ ខែ បន្ថែមទៀត ពីខែមេសា ដល់ ខែមិថុនា ឆ្នាំ២០២១ ។ នេះបើយោងតាមសេចក្តីប្រកាស ព័ត៌មាន ស្តីពីសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល កម្ពុជា អំពី វិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រង ផលប៉ះពាល់ លើ វិស័យសំខាន់ៗ នៃសេដ្ឋកិច្ចនៅក្នុង បរិការណ៍ នៃ វិបត្តិការស្តារ និង ជំរុញ កំណើនសេដ្ឋកិច្ច កម្ពុជា ក្នុងអំឡុង និង ក្រោយពី វិបត្តិ នៃ ជំងឺ កូ វីដ -១៩ កាលពី ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២១ ។
នៅក្នុង សេចក្តីណែនាំ របស់ រាជរដ្ឋាភិបាល បាន ឲ្យ ដឹងថាៈ ដោយ ការរីករាលដាល នៃ ជំងឺ កូ វីដ -១៩ នៅ បន្ត ជះឥទ្ធិពល អវិជ្ជមាន ដល់សង្គម – សេដ្ឋកិច្ច ក្រោម ស្មារតីបុរេសកម្ម និង ការទទួលខុសត្រូវ ខ្ពស់ រាជរដ្ឋាភិបាល បានដាក់ ចេញនូវវិធានការចាំបាច់ ជា បន្តបន្ទាប់ ក្នុង គោលបំណង ទប់ស្កាត់ ការរីក រាលដាល នៃ ជំងឺ នេះ និង បន្តជួយរក្សាលំនឹងអាជីវកម្ម – ធុរកិច្ចក្នុងវិស័យ ដែលទទួលរងផលប៉ះពាល់ ធ្ងន់ធ្ងរ ។ នាពេល បច្ចុប្បន្ន , ប្រទេស មួយចំនួន បាននិងកំពុង អភិវឌ្ឍន៍ វ៉ាក់សាំង បង្ការ ជំងឺ កូ វីដ -១៩ ព្រមទាំង បានសម្រេច ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់ខ្លួនផងដែរ ។ ដូចប្រទេសមួយចំនួនទៀតប្រទេស កម្ពុជា ក៏បាន និងកំពុងស្វែងរកព្រមទាំងបញ្ជា ទិញវ៉ាក់សាំង ពីគ្រប់ប្រភព ដែលមាន ទៅតាម តម្រូវ ការចាំបាច់ ជាក់ស្តែង និង បានរៀបចំ យុទ្ធនាការ ចាក់ វ៉ាក់សាំង ជូនប្រជាពលរដ្ឋ រៀងខ្លួន ផងដែរ ។
យ៉ាងណាក៏ដោយ , ទោះបីជា យុទ្ធនាការ នេះ បាននិងកំពុង ប្រព្រឹត្ត ទៅដោយ រលូន ក៏ មិន មានន័យថា យើងទាំងអស់គ្នា អាចការពារការឆ្លងរីករាលដាល នៃជំងឺកូវីដ -១៩ បាន ១០០% ហើយស្ថានភាពសង្គម – សេដ្ឋកិច្ច អាចវិលត្រឡប់ ទៅរក ប្រក្រតីភាព វិញ ដូច មុន ក្នុង រយៈពេល ដ៏ ខ្លី បាន នោះឡើយ ។ ជាក់ស្ដែង “ ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ២០២១” បាន បណ្តាលឱ្យ ករណី វិជ្ជមាន នៃជំងឺ កូ វីដ -១៩ កើនឡើង យ៉ាងគំហុក និង គួរឱ្យ ព្រួយបារម្ភព្រមទាំងបានឆក់យកអាយុជីវិត អ្នកឆ្លងជំងឺ កូ វីដ -១៩ ជនជាតិខ្មែរ មួយចំនួន ផងដែរ ។ បន្ថែម ពីលើ នេះ គ្រួសារក្រីក្រ និង ងាយរងគ្រោះ មួយចំនួនធំក៏នៅតែ បន្តប្រឈមនឹងបញ្ហាលំបាកផ្សេងៗ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។
រាជរដ្ឋាភិបាលបន្តណែនាំ ដល់ ក្រសួង – ស្ថាប័នរដ្ឋ និង អំពាវនាវ ដល់ បុគ្គល ឯកជន ដែលជា ម្ចាស់ អគារ ទីតាំង អាជីវកម្ម និង រោងចក្រ ជួយ សម្រួល ដល់ ភាគី អ្នក ជួល ដោយ ជៀសវាង ការបញ្ឈប់ កិច្ចសន្យា ឬ ការបណ្តេញចេញ ក្នុងករណី ដែល ភាគី អ្នក ជួល មិនមាន លទ្ធភាព បង់ថ្លៃ សេវា ជួល បាន ទាន់ពេលវេលា ។ រាជរដ្ឋាភិបាល ក៏ សូមលើកទឹកចិត្តដល់ភាគីម្ចាស់ អគារ ទីតាំង អាជីវកម្ម និង រោងចក្រ ចរចា ជាមួយនឹង លើ នេះ រាជរដ្ឋាភិបាល នៃ សេចក្តី ប្រកាស ក៏ សូម អំពាវនាវ ដល់ ក្រុមហ៊ុន អភិវឌ្ឍ អចលនវត្ថុ ទាំងអស់ ចូលរួម អនុវត្តតាម ស្មារតី រួម នៃ ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ធនាគារជាតិ នៃ កម្ពុជា ស្តីពី លទ្ធផល កិច្ចប្រជុំ ស្តីពី បញ្ហា អចលនវត្ថុ នៅ កម្ពុជា ចុះ ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២១ ៕ ដោយ -រ៉ាវុធ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner