ជនសង្ស័យម្នាក់ លួចបំពង់ទីប -ដែកថ្នាំងអំពៅ ក្នុងបុរីប៉េងហួត ត្រូវសន្តិសុខចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១ នេះ មានជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចខណ្ឌច្បារអំពៅឃាត់ខ្លួន ពាក់ព័ន្ធ ករណី លួច (ដែកបំពង់ទីប-ដែកថ្នាំងអំពៅ) នៅចំណុចការដ្ឋានសំណង់បុរីប៉េងហួត ផ្លូវ លំ ភូមិវាលស្បូវ សង្កាត់វាល ស្បូវ ខណ្ឌច្បារអំពៅ ។

 សមត្ថកិច្ចបានឲ្យដឹងថា  ដើមបណ្តឹងឈ្មោះ នាក់ គា ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សន្តិសុខបុរីប៉េងហួត ស្នាក់នៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ (តំណាងក្រុមហ៊ុនបុរីប៉េងហួត)។  រីឯជនសង្ស័យឈ្មោះ ឡុង សម្បត្តិ ភេទ ប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវ បេតុង ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

 សមត្ថកិច្ចបានឲ្យដឹងទៀតថា   ៖ មុនពេលកើតហេតុជនសង្ស័យបានដើរចូលក្នុងការដ្ឋានសំណង់បុរីប៉េងហួត (ចំណុចកើតហេតុ) រួចក៏លួច យកដែកបំពង់ទីប ៤ដើម និងដែកថ្នាំងអំពៅ ២ដើម លីចេញមកក្រៅ ក៏ត្រូវបានសន្តិសុខបុរីប៉េងហួតឃើញឃាត់ខ្លួន ជនសង្ស័យ រួមនិងវត្ថុតាងខាងលើ យកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍វាលស្បូវ ចាត់ការតាមច្បាប់។

 គួរបញ្ចាក់ថា  ជនសង្ស័យខាងលេីក៏ប្រើប្រាស់គ្រឿងញៀន ផងដែរ  ៕ដោយ  ៖  ភារ៉ា  និងប៊ុនធី
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner