ក្រុមហ៊ុនជីបម៉ុងបរិច្ចាគថវិកា២លានដុល្លារចូលរួមទិញយកមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩«នគរទេព»
អត្ថបទដោយ៖
Kien Sereyvuth
ក្រុមហ៊ុន ជីបម៉ុង នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសបរិច្ចាគថវិកា២លានដុល្លារ ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមទិញយកមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ «នគរទេព» ។
យោងតាមប្រសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជារាជរដ្ឋាភិបាលកម្ពុជា រាជរដ្ឋាភិបាលកមញបូជាគ្រោងនឹងទិញយកមន្ទីរពេទ្យ«នគរទេព» ហើយប្តូរឈ្មោះថាជាមន្ទីរពេទ្យ «ហ្លួងម៉ែ» វិញ ដើម្បីធ្វើជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ ។ បន្ទាប់ពីទិញរួចរាល់ម្ចាស់មន្ទីរពេទ្យនគរទេព នឹងយកថវិកាពីការលក់នេះទៅសាងសង់មន្ទីរពេទ្យ «នគរទេព» ថ្មីមួយទៀត។
សូមជំរាបថា មន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ «ពេទ្យនគរទេព» មានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ គឺជាមន្ទីរពេទ្យទីពីរ បន្ទាប់ពីអតីតសណ្ឋាគារអាំងទែរកង់ទីណង់តាល់ «The Great Duke»៕



