គ្មានបុគ្គលណាម្នាក់ស្លាប់ដោយសារការចាក់វ៉ាក់សាំងនោះទេ

អត្ថបទដោយ៖
Kien Sereyvuth

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រកាសរហូតដល់ពេលនេះគ្មានបុគ្គលណាស្លាប់ដោយសារការចាក់វ៉ាក់សាំងនោះទេ។ តាមរយៈសារអប់រំផ្សព្វផ្សាយនៅយប់ថ្ងៃទី២៧ខែមីនាឆ្នាំ២០២១ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានឱ្យដឹងថាវ៉ាក់សាំងកូវីដ-១៩គឺជួយសរីរាង្គបុគ្គលដើម្បីបង្កើតនូវកងការពារពីការវាយលុកធ្ងន់ធ្ងរបណ្តាលមកពីវីរុសកូវីដ-១៩។ បើតាមលោកស្រីវេជ្ជបណ្ឌិត មរណភាពរបស់អ្នកជំងឺកូវីដ-១៩ ស្លាប់គឺមិនមែនបណ្តាលមកពីការចាក់វ៉ាក់សាំងនោះទេ ហើយអ្នកដែលទទួលមរណភាពទាំងនោះក៏មិនដែលបានទទួលវ៉ាក់សាំងដែរលើកលែងតែបុគ្គលម្នាក់គត់ដែលបានចាក់វ៉ាក់សាំងរួច។ ប៉ុន្តែការស្លាប់របស់គាត់ក៏មិនមែនដោយសារវ៉ាក់សាំងនោះដែរ។ ក្នុងឱកាសនេះដែរ លោកជចំទាវអ្នកនាំពាក្យក្រសួងសុខាភិបាល បានច្រាលចោលនូវព័ត៌មានក្លែងក្លាយ ដែលបានផ្សព្វផ្សាយជាបន្តបន្ទាប់ ថាមានមនុស្សស្លាប់បន្ទាប់ពីចាក់វ៉ាក់សាំងរួច។ ជាមួយគ្នានេះ លោកជំទាវ បានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការលើការផ្សព្វផ្សាយព័ត៌មានមិនពិតនេះផងដែរ។ សូមបញ្ជាក់ថា រហូតដល់យប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដចំនួន១០នាក់ រួមមាន៖
ទី១៖ បុរសជនជាតិខ្មែរ អាយុ៥០ឆ្នាំ បានស្លាប់នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។
ទី២៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ ងឿន សុថានី អាយុ៦២ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ (ភរិយា លោក ហួរ ឡាវី)
ទី៣៖ បុរសជនជាតិខ្មែរ ឈ្មោះ គឹម ឃីស៊ុន អាយុ៤៦ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។
ទី៤៖ បុរសជនជាតិខ្មែរ អាយុ៧៥ឆ្នាំ ឈ្មោះ ស្តើង ជា បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១។
ទី៥៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ អ៉ិន ម៉ានីតា ភេទស្រី អាយុ៦២ឆ្នាំ (ជាម្តាយតារាកំប្លែងស្រីពីន) រស់នៅក្រោយផ្សារសឡា ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ទី៦៖ ឈ្មោះ ឈាន ប៊ុនធឿន ជនជាតិខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិកណ្តាល ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
ទី៧៖ ឈ្មោះ Wu Jiannan ជនជាតិចិន ភេទប្រុស ៤៣ឆ្នាំ ជាបុគ្គលិកកាស៊ីណូ នៅស្រុកកោះធំ ខេត្តកណ្តាល។
ទី៨៖ ឈ្មោះ ថន ចាន់ធឿន អាយុ៥៥ឆ្នាំ មន្រ្តីនគរបាលចរាចរណ៍ ស្រុកកំណើត នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ទី៩៖ ស្ត្រីជនជាតិខ្មែរ ឈ្មោះ ប៉ែន ស៊ីណុន អាយុ៤៣ឆ្នាំ នៅខេត្តព្រះសីហនុ៕
និងទី១០៖ ស្រ្តីជនជាតិខ្មែរ អាយុ៧៦ឆ្នាំ រស់នៅភូមិ២ ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner