កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៨៦នាក់ ថែមទៀត
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា បានចេញប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ ថាបានបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីរហូតដល់៨៦នាក់ ក្នុងនោះសុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ»។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន អ្នកឆ្លងជំងឺកូវីដ-១៩ ដែលភាគច្រើនរកឃើញ ភាគច្រើន នៅក្នុងខេត្តព្រះសីហនុ ដែលមានរហូតដល់ចំនួន៤៣នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល បានបញ្ជាក់ដែរថា អ្នកជំងឺចំនួន៣៤នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ៕
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។









