ផ្សាររាត្រី រាជធានីភ្នំពេញ បញ្ចុះតម្លៃតូប៥០ភាគរយ ជូនអាជីវកររយៈពេល៣ខែ ដោយសារស្ថានភាព​កូវីដរីក​រាលដាល

ភ្នំពេញ៖  បើតាមសេចក្ដីជូនដំណឹង របស់ការិយាល័យរដ្ឋបាលផ្សាររាត្រីរាជធានីភ្នំពេញឲ្យដឹងថា គណៈកម្មការផ្សាររាត្រី រាជធានីភ្នំពេញ បានប្រកាសបញ្ចុះតម្លៃ៥០ភាគរយ ជូនអាជីវកររយៈពេល៣ខែ គិតចាប់ពីខែមេសា ឆ្នាំ២០២១តទៅ។

ក្នុងសេចក្ដីជូនដំណឹងនេះ គណៈកម្មការផ្សាររាត្រី បានបញ្ជាក់យ៉ាងដូច្នេះថា៖

*ទី១៖ ក្រុមហ៊ុនសម្រេចបញ្ចុះតម្លៃតូប ៥០ភាគរយ ជូនបងប្អូនអាជីវកររយៈពេល៣ខែសិន គិតចាប់ពីខែមេសា ឆ្នាំ២០២១នេះតទៅ។ ក្រោយការចុះជូនរយៈពេល៣ខែនេះរួច ក្រុមហ៊ុននឹងពិនិត្យលើស្ថានភាពជាក់ស្ដែងបន្ដទៀត។

*ទី២៖ ក្រុមហ៊ុនសម្រេចផ្អាកការប្រគុំតន្ដ្រីបណ្ដោះអាសនុ្ន រហូតដល់ស្ថានភាពកូវីដ១៩ មានភាពប្រសើរឡើងវិញ។

គួរជម្រាបថា ផ្សាររាត្រីរាជធានីភ្នំពេញ ជាផ្សារទី២ហើយ ក្នុងរាជធានីភ្នំពេញ ដែលបានប្រកាសបញ្ចុះតម្លៃថ្លៃតូបជូនអាជីវករ ខណៈផ្សារដើមគរ ជាផ្សារដំបូងគេដែលប្រកាសមិនយកថ្លៃឈ្នួលទាំងអស់តែម្ដង តូបចំនួន១២០តូប រហូតស្ថានភាពកូវីដ១៩ ស្ងប់ស្ងាត់ និងល្អប្រសើរឡើងវិញ ដើម្បីសម្រួលដល់ការលំបាករបស់អាជីវករ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner