អធិការដ្ឋាននគរបាលក្រុងសៀមរាប ទទួល​បាន​គ្រឿងឧបភោគ បរិភោគ ​ពីអនុប្រធាន​សភា​​ពាណិជ្ជកម្មមណ្ឌល ខេត្តសៀម​រាប​-ឩត្តរមានជ័យ

អត្ថបទដោយ៖
ជា សេឌី

លោកជំទាវ ឩកញ៉ាបណ្ឌិត លី អ៊ុំអេង អនុប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-​ឩត្តរមានជ័យ​កាលពីថ្ងៃទី២៧ ​ខែមីនា ឆ្នាំ២០២១ បាននាំយកគ្រឿងឧបភោគ បរិភោគ ​ប្រគល់ជូនដល់លោកវរសេនីយ៍ទោ ដា ចំរើន អធិការ​នគរបាលក្រុងសៀមរាប ព្រមទាំងកងកម្លាំង​ក្រោមឱវាទ និងកម្លាំងប្រជាការពារមួយចំនួនទៀត ​នៅអធិការដ្ឋាននគរបាលក្រុងសៀមរាបផ្ទាល់តែម្តង ។

លោកវរសេនីយ៍ទោ ដា ចំរើន បានសម្តែងនូវក្តីសោមនសរីករាយ ដែលលោកជំទាវ ឩកញ៉ាបណ្ឌិត លី អ៊ុំអេង  បាននាំយកគ្រឿងឧបភោគ បរិភោគ មក​ប្រគល់ជូននាពេលនេះ ដែលជាការសបញ្ជាក់អោយឃើញ​នៅសកម្មភាពមនុស្សធម៍ នៃវប្បធម៍ចែករំលែកធនធានផ្ទាល់ខ្លួន ដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំង​សមត្ថកិច្ច​និង​កម្លាំង​ប្រជាការពារដែលឈរជើងនៅតាមគោលដៅមួយចំនួន​ក្នុងភូមិសាស្ត្រក្រុងសៀមរាប ចំពោះការផ្អាកការធ្វើចរាចរណ៍ចេញ-ចូលបណ្តោះអាសន្ននៅតាមផ្លូវមួយចំនួន ដើម្បីបង្ការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ​-១៩ ក្នុងសហគមន៍ ។

លោកជំទាវ ឩកញ៉ាបណ្ឌិត លី អ៊ុំអេង បានថ្លែងការកោតសរសើរខ្ពស់ចំពោះសមត្ថកិច្ច និងកម្លាំងប្រជាការពារ ​ដែលបានសហការគ្នាបានយ៉ាងល្អ នៅការអនុវត្តតួនាទីភារ:កិច្ចរៀងៗខ្លួន ប្រកបដោយ​ប្រសិទ្ធថ្វេដង ។  ពិសេស​លើ​ការប្រចាំការយាមល្បាតទាំងថ្ងៃ ទាំងយប់ ដោយមិនគិតពីការនឿយហត់នៅតាម​គោលដៅនីមួយៗដែលគណៈបញ្ជាការរដ្ឋបាលឯកភាពក្រុង និងខេត្ត បានដាក់បទបញ្ជា នៃការបិទការ​ធ្វើដំណើរជាបណ្តោះអាសន្ននូវផ្លូវមួយចំនួន ​ដើម្បីបង្ការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ផងដែរ ។

លោកជំទាវ បានធ្វើការអំពាវនាវ ​ដល់សមត្ថកិច្ច និងកម្លាំងប្រជាការពារទាំងអស់ដែលមានវត្តក្នុងពិធីនេះធ្វើ​យ៉ាងបន្តការផ្សព្វផ្សាយ​ដល់ប្រជាពលរដ្ឋ​បន្ថែម​ទៀត ជាស្មារតីក្រើនរំលឹកនៃការចូលរួមទប់ស្កាត់ការឆ្លង​ជំងឺកូវីដ-១៩ ដើម្បីខ្លួនយើង គ្រួសារយើង មនុស្សជាទីស្រលាញ់ និងខេត្តរបស់យើង តាមរយៈការអនុវត្តនូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល៣ការពារ និង៣កុំ។

​ គ្រឿងឧបភោគ បរិភោគដែលឧបត្ថម​រួមមាន៖ អង្ករ ១០០ការ៉ុង ,មី ចំនួន ៤០កេស​/ ទឺកត្រី​ ២០យួ និងថវិកាចំនួន ៥០​០.០០០ រៀល (ហាសិបម៉ឺនរៀល ) ព្រមទាំងបានចែកជូនដល់កងកម្លាំង ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២០.០០០ រៀល ( ពីរម៉ឺនរៀល ) ផងដែរ ៕ ដោយលោក ខេង ខេមរា

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner