អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១២៧លាន៧៦ម៉ឺននាក់ ក្នុងនោះស្លាប់២លាន៧៩ម៉ឺននាក់ និងជាសះស្បើយ១០២លាន៩៤ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១២៧លាន៧៦ម៉ឺន២ពាន់៦៤១ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន២លាន៧៩ម៉ឺន៥ពាន់៨៧២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១០២លាន៩៤ម៉ឺន៦ពាន់៨២១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣០លាន៩៦ម៉ឺន២ពាន់៨០៣នាក់ ស្លាប់ចំនួន៥៦ម៉ឺន២ពាន់៥២៦នាក់ និងជាសះស្បើយចំនួន២៣លាន៤១ម៉ឺន៨៨៤នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១២លាន៥៣ម៉ឺន៤ពាន់៦៨៨នាក់ ស្លាប់៣១ម៉ឺន២ពាន់២៩៩នាក់ និងជាសះស្បើយ១០លាន៩១ម៉ឺន២ពាន់៩៤១នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១២លាន៣ម៉ឺន៩ពាន់២១០នាក់ ស្លាប់ចំនួន១៦ម៉ឺន១ពាន់៨៨១នាក់ និងជាសះស្បើយ១១លាន៣៥ម៉ឺន៣ពាន់៧២៧នាក់ ៕ ប្រភព៖ worldometers

