អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ អំពាវនាវឲ្យអ្នកដែលធ្លាប់ទៅហាងកាហ្វេ Park Cafe ប្រញាប់ទៅធ្វើតេស្ដ
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៩មីនាឆ្នាំ២០២១ បានជូនដំណឹងថា ដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីតាំងភោជ្ជនីយដ្ឋាន ឈ្មោះ “Park Café” មានទីតាំងស្ថិតនៅផ្លូវ 128 សង្កាត់ទឹកល្អក់១, ខណ្ឌទួលគោក ដោយសារហាងនោះ មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ បានចូលទៅហាងនោះ នៅម៉ោង៥និង១៤នាទីរសៀលថ្ងៃទីនៅថ្ងៃទី ១៧មីនា ឆ្នាំ២០២១។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវថា បើសិនជាមានអ្នក មានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅ វិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក,មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និង មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា ត្រូវដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។