អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ អំពាវនាវឲ្យអ្នកដែលធ្លាប់ពាក់ព័ន្ធនឹងបុគ្គលមួយចំនួនដែលមានវិជ្ជមានកូវីដ-១៩ ប្រញាប់ទៅធ្វើតេស្ដ

អត្ថបទដោយ៖
ធី ដា

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៩មីនាឆ្នាំ២០២១ បានជូនដំណឹងថា ដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានពាក់ពន្ធ័ជាមួយបុគ្គលវិជ្ជមានមេរោគកូវីដ-១៩ មានឈ្មោះ ឡាយ ស៊ីណា អាយុ៤៣ឆ្នាំ, ឈ្មោះ ស្រី យ៉ុម អាយុ២៦ឆ្នាំ, ឈ្មោះ សួន ណាម៉ុម អាយុ៦០ឆ្នាំ, ឈ្មោះ សួន លីជីង អាយុ១៥ឆ្នាំ ឬធ្លាប់បានទៅបន្ទប់ព្យាបាលជំងឺ សាន ភីរ៉ូ ស្ថិតនៅសង្កាត់ នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវថា បើសិនជាអ្នកដែលធ្លាប់ពាក់ពន្ធ័នឹងបុគ្គលទាំងនឡ ហើយមានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅ វិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក,មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និង មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា ត្រូវដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner