អភិបាលរាជធានីភ្នំពេញ អះអាងថា មិន​មាន​ការបិទរាជធានីភ្នំពេញនោះឡើយ (មានវីដេអូ)

អត្ថបទដោយ៖
ជា សេឌី

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់នាល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ថា មិនមានការបិទការចេញចូល ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដូចអ្វីដែលជាការចែកចាយព័ត៌មានប្រឌិតនោះទេ។

ឯកឧត្តម បានអះអាងទៀតថា កម្លាំងសមត្ថកិច្ចជំនាញកំពុងបើកការស្រាវជ្រាវ ដើម្បីរកប្រភពអ្នក​ប្រឌិតព័ត៌មានទាំងនេះ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ដែលបង្កឲ្យប្រជាពលរដ្ឋយល់ច្រឡំភិតភ័យ។

ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ជូនសាធារណៈជនឲ្យបានជ្រាបថា ការចេញចូលរាជធានីភ្នំពេញ គឺនៅដូចធម្មតា មិនមានការបិទអ្វីនោះឡើយ។ ហើយអ្វីដែលបានចែកចាយនោះ គឺជាព័ត៌មានមិនពិត រដ្ឋបាលរាជធានីភ្នំពេញ សូមច្រានចោលការចែកចាយនេះ។ ពេលនេះ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវលើករណីនេះ»

គួរជម្រាបថា ការចេញមកច្រានចោលរបស់ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្វើឡើង​បន្ទាប់​ពីមានការចែកចាយសំឡេងនៅលើបណ្ដាញសង្គមថា អាជ្ញាធរនឹងបិទការចេញចូលរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ខណៈព័ត៌មាននេះ គឺជាព័ត៌មានមិនពិត ប្រឌិតឡើងដោយជនអគតិប៉ុណ្ណោះ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner