សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ថ្នាក់ខេត្ត ចុះជួយសង្កាត់ស្វាយរៀង ចូលរួមវាយគង ជួង រគំាង ទូងស្គរ និងចម្រើនព្រះបរិត្ត ដើម្បីចូលរួមទប់ស្កាត់ ការរាលដាល នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍

អត្ថបទដោយ៖
ធី ដា

ខេត្តស្វាយរៀង ៖ ឯកឧត្តមបណ្ឌិត កែរ រដ្ឋា ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជាថ្នាក់ខេត្ត ចុះជួយសង្កាត់ស្វាយរៀង បានដឹកនាំសមាជិក សមាជិកា គណបក្សប្រគេនទេយ្យវត្ថុ និងបច្ច័យ ដល់វត្ត២ គឺវត្តសន្តិភាព និងវត្តធម្មយុត្តិ និងបានវាយគង ជួង រគាំង ទូងស្គរ និងចម្រើនព្រះបរិត្ត ដើម្បីចូលរួមទប់ស្កាត់ ការរាលដាល នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៃព្រឹត្តិការណ៍ ២០ កុម្ភៈ ។ ពិធីនេះបានធ្វើឡើង នៅរសៀលថ្ងៃទី ២៨ ខែមីនាឆ្នាំ ២០២១ ដែលមានការចូលរួម ពីលោក រៀម ស៊ីណា ក្រុមការងារចុះជួយសង្កាត់ និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា សង្កាត់ស្វាយរៀង ជាច្រើនរូបផងដែរ ។

ឯកឧត្តមបណ្ឌិត កែរ រដ្ឋា បានថ្លែងថា យោងតាមអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងយោងតាមការណែនាំ ពីលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នឹងឯកឧត្តមអភិបាលខេត្តស្វាយរៀង បានណែនាំ ដល់គ្រប់វត្តអារាមទាំងអស់ នៅទូទាំងខេត្តស្វាយរៀង ឲ្យវាយគង ជួង រគាំង ទូងស្គរ ព្រមគ្នាទាំងអស់ ជាសញ្ញាផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ឲ្យបង្កើនការប្រុងប្រយ័ត្ន ដោយអនុវត្តវិធានការ ៣ ការពារនិង ៣កុំ របស់ប្រមុខ រដ្ឋាភិបាល និងតាមការណែនាំ របស់ក្រសួងសុខាភិបាល រហូតចប់ព្រឹត្តិការណ៍២០កុម្ភៈ ឲ្យបាន៥ដង ក្នុងមួយថ្ងៃ ។

ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ព្រួយបារម្ភយ៉ាងខ្លាំង ចំពោះបញ្ហាជំងឺកូវីដ១៩ កំពុងតែរីករាលដាល ក្នុងសហគមន៍មួយចំនួន ជាពិសេស ព្រឹត្តិការណ៍ ២០កុម្ភៈ គឺដោយសារការ មិន គោរព តាមវិធានការសុខាភិបាល ការមិនអនុវត្តចត្តាឡីស័កមិនត្រឹមត្រូវ ធ្វើអោយមានការចម្លងពីមនុស្ស ម្នាក់ ទៅមនុស្សម្នាក់ទៀតយ៉ាង ឆាប់រហ័ស ។ ដើម្បីជៀសឆ្ងាយ ពីជំងឺដ៏កាចសាហាវនេះ ទាំងមន្ត្រីជំនាញ ព្រះសង្ឃ និងអាជ្ញាធរដែនដីទាំងអស់ នៅខេត្តស្វាយរៀង បានខិតខំក្នុងការជំរុញ និងផ្សព្វផ្សាយ ទៅដល់ ប្រជាពលរដ្ឋ ត្រូវធ្វើអនាម័យជាប្រចាំ ដោយលាងដៃជាប្រចាំ ជាមួយសាប៊ូ ឬអាល់កុល ពាក់ម៉ាស់ រស់នៅគម្លាត សង្គម បើមិនចាំបាច់ រស់នៅក្នុងផ្ទះ និងកុំចេញក្រៅ ។

ឯកឧត្តមបណ្ឌិត កែរ រដ្ឋា ថា ការវាយគង ជួង រគាំង ទូងស្គរ និងចម្រើនព្រះបរិត្ត ដើម្បីចូលរួមទប់ស្កាត់ការរាលដាល នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៃព្រឹត្តិការណ៍ ២០ កុម្ភៈ នាពេលនេះ គឺជាការពញ្ញាក់អារម្មណ៍ប្រជាពលរដ្ឋ ឲ្យភ្ញាក់រលឹកបានមួយកម្រឹតទៀត ក្នុងការចេះការពារខ្លួន ឲ្យរួចផុតពីការឆ្លង ជំងឺដ៏កាចសាហាវនេះផងដែរ ។ បច្ច័យនិងទ័យវត្ថុ ដែលឯកឧត្តមបណ្ឌិត កែរ រដ្ឋា ប្រគេនដល់ព្រះសង្ឃ ក្នុង១វត្ត ទទួលបានបច្ច័យ៨០ម៉ឺនរៀល ក្នុងនោះបច្ច័យ របស់ក្រុមការងារ គណបក្សមន្ទីរសុខាភិបាលខេត្ត ៥០ម៉ឺនរៀល ក្រុមហ៊ុនដីឡូតិ៍ភូមិមរតក ២០ម៉ឺនរៀល និងបច្ច័យគណបក្សសង្កាត់ ១០ម៉ឺនរៀល ។

សូមបញ្ជាក់ថា នៅខេត្តស្វាយរៀង គិតត្រឹមល្ងាច ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ សម្រាប់ខេត្តស្វាយរៀង មានឆ្លងកូវីដ-១៩ ចំនួន៧នាក់ ក្នុងនោះមានស្រ្តីជនជាតិវៀតណាម ២នាក់ បានជាសះស្បើយ រួចហើយ សម្រាកព្យាបាល នៅខេត្តស្វាយរៀង ចំនួន៥នាក់ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner