ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកញាឮ ឧបត្ថម្ភអង្ករប្រមាណជាង ១០០តោន ជូនដល់ប្រជាពលរដ្ឋក្រីក្រ

អត្ថបទដោយ៖
ធី ដា

ស្រុកពញាឮ៖ លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកញាឮ ដែលមានឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាប្រធាន បានយកចិត្តទុកដាក់ខ្ពស់ និងគិតគូរដល់ប្រជាពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ដោយមិនឱ្យប្រជាពលរដ្ឋណាម្នាក់ នៅស្រុកពញាឮ ស្លាប់ដោយសារដាច់បាយឡើយ។

លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ បានបន្តថា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកពញាឮ ដែលមាន ឯកឧត្តម លឹម គានហោ ជាប្រធាន បានឧបត្ថម្ភអង្ករចំនួន ១០១,៥តោន ជូនដល់រដ្ឋបាលស្រុកពញាឮ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន ២០៣០គ្រួសារ ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ នៅស្រុកពញាឮ។

លោកអភិបាលស្រុកពញាឮ បានបន្ថែមថា ប្រជាពលរដ្ឋក្រីក្រទាំង ២០៣០គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ៥០គីឡូក្រាម។ ក្នុងឱកាសចុះចែកអំណោយនោះដែរ លោកអភិបាលស្រុកពញាឮ បានធ្វើការផ្សព្វផ្សាយ អំពីវិធានការការពារជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល ជូនប្រជាពលរដ្ឋទាំងអស់ ពិសេសវិធានការការពារជំងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ គឺ ៣ការពារ ៣កុំ។ លោកអភិបាល ក៏បានសំណូមពរដល់បងប្អូនប្រជាពរដ្ឋទាំងអស់ សូមចូលរួមអនុវត្តឲ្យបានគ្រប់គ្នា សំដៅរួមគ្នា បង្ការ ការពារ ទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ១៩ និងឈានដល់ការបញ្ចប់នូវព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈផងដែរ៕ ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner