អ្នកឆ្លងថ្មី៤០នាក់ទៀតត្រូវបានរកឃើញនៅថ្ងៃនេះ ជាមួយជាសះស្បើយ៦នាក់
យោងតាមក្រសួងសុខាភិបាលនៅថ្ងៃទី២៩មីនឆ្នាំ២០២១ បានឲ្យដឹងថានៅថ្ងៃទី២៨មីនា គេបានរកឃើញអ្នកឆ្លងថ្មីជំងឺកូវីដ-១៩ចំនួន៤០ ដែលអ្នកទាំងនោះពាក់ពន្ធ័នឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈទាំងអស់ ជាមួយគ្នានោះ នៅថ្ងៃនេះ ក្រសួងការបានបញ្ជាក់ថា មានអ្នកជំងឺកូវីដ-១៩ចំនួន៦នាក់ បានជាសះស្បើយផងដែរ។
កម្ពុជាគិតត្រឹមថ្ងៃទី២៩មីនា ឆ្នាំ២០២១ 🇰🇭 មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន២ពាន់២៧៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១ពាន់១៧២នាក់ និងនៅសល់១ពបាន់៨៧នាក់ កំពុងសម្រាកព្យាបាល។ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ដែរថា គិតមកដល់ថ្ងៃនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន១១នាក់ហើយ។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕