​Visa​ ​សហការ​ជាមួយ​ ​T​h​e​ ​P​i​z​z​a​ ​Company​ ​ដើម្បី​ជំរុញ​ការ​ទូទាត់ តាមរយៈ​បច្ចេកវិទ្យា​ ​Contact​less

​ភ្នំពេញ៖​ ​ក្រុមហ៊ុន​ ​Visa​ ​ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​ឌី​ជី​ផល​ដែល​ឈាន​មុខ​គេ​នៅ​ក្នុង​ពិភពលោក​ ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ ​T​h​e​ ​P​i​z​z​a​ ​Company​ ​ដើម្បី​ដាក់ឲ្យ​មានការ​ទូទាត់​តាមរយៈ​បច្ចេកវិទ្យា​ ​Contact​less​ ​សម្រាប់​អតិថិជន​ ​នៅ​តាម​បណ្តាសា​ខា​ចំនួន​ ​៣​៥​ ​ទីតាំង​ ​របស់​ ​T​h​e​ ​P​i​z​z​a​ ​Company​ ​នៅ​ទូទាំង​ប្រទេស​ ​។​ ​ឥឡូវនេះ​អតិថិជន​ ​អាច​ទូទាត់ប្រាក់​ ​សម្រាប់​ការ​ក​ម្ម៉ង់​វេច​ខ្ចប់​យក​ទៅផ្ទះ​ ​ឬ​ការ​ពិសា​រ​នៅ​ក្នុង​ហាង​ផ្ទាល់​ ​ដោយ​គ្រាន់តែ​យ​កកាត​ទៅ​ប៉ះ​ជាមួយ​ម៉ាស៊ីន​ឆូត​កាត​រួចជាស្រេច​ ​ដោយ​មិន​ចាំបាច់​ប្រើ​វិធី​ឆូត​ ​ឬ​ ​ស៊ក​ ​ដូចមុន​នោះ​ឡើយ ​។

​ដើម្បី​បង្ការ​នឹង​ការ​រី​ល​រាលដាល​នៃ​ជំងឺ​ ​Co​v​i​d​-19 ​អតិថិជន​ភាគច្រើន​នៅ​ទូទាំង​ពិភពលោក​​​មាន​ទំនោរ​ងាក​ទៅ​រក​បច្ចេកវិទ្យា​ថ្មី​សម្រាប់​ការ​ទូទាត់​ ​ជា​ក់់​ស្តែង​នៅ​ក្នុង​វិ​ស​័​យ​ភោជនីយដ្ឋាន​ផ្តល់​សេវាកម្ម​វេច​ខ្ចប់​តែម្តង​ ​ដែល​ការ​ទូទាត់ប្រាក់​សម្រាប់​សេវាកម្ម​ប្រភេទ​នេះ​មានការ​កើន​ឡើង​ ​២​៨​ ​ភាគរយ​ ​នេះ​បើ​យោង​តាម​ការសិក្សា​ស្ទង់មតិ​លើ​ប្រធាន​បទ​ ​ការ​បោះជំហាន​ទៅ​រក​អាជីវកម្ម​ ​របស់​ក្រុមហ៊ុន​ ​Visa​ ​។​ ​ការ​ទូទាត់​ដោយ​ប្រើ​បច្ចេកវិទ្យា​ ​Contact​less​ ​មិន​ត្រឹមតែ​មាន​ភាព​ងាយស្រួល​ ​និង​ឆាប់រហ័ស​ប៉ុណ្ណោះ​ទេ​ ​វា​ថែមទាំង​មាន​អត្ថប្រយោជន៍​ក្នុង​ការធានា​បាន​នូវ​សុវត្ថិភាព​សម្រាប់​បុគ្គលិក​ ​និង​អតិថិជន​ក្នុង​កំឡុង​ពេល​ប្រតិបត្តិការ​ផង​ដែរ ​។​

​អ្នកស្រី​ ​ជុំ​ ម៉ូ​នី​កា​ ​នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន​ ​Visa​ ​ប្រចាំ​ប្រទេស​កម្ពុជា​ ​បាន​មានប្រសាសន៍ថា​៖​ “​តាមរយៈ​របាយការណ៍​នៅ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​បាន​បង្ហាញ​ពី​កំណើន​នៃ​តំរូវ​ការ​របស់​អតិថិជន​នៅ​កម្ពុជា​ទៅលើ​ការប្រើប្រាស់​ការ​ទូទាត់​តាមរយៈ​បច្ចេកវិទ្យា​ ​contact​less​ ​រហូតដល់​ ​៦​០​ ​ភាគរយ​”​។​ ​អ្នកស្រី​បន្ត​ទៀត​ថា​៖​ “​ការសង្កេត​ឃើញ​នេះ​ ​គឺ​ស្រប​ពេលជាមួយ​នឹង​ការ​កើន​ឡើង​នៃ​ការយល់​ដឹង​ពី​សារៈសំខាន់​នៃ​ការ​អនុវត្តន៍​អនាម័យ​ ​តាមរយៈ​ការ​កាត់បន្ថយ​ការ​ប្រាស្រ័យ​ទាក់ទង​ដោយ​ផ្ទាល់​ជាមួយ​បុគ្គល​ ​ក្នុង​យុគ​សម័យ​នៃ​ការ​អនុវត្ត​នូវ​គ​ម្លា​ត​សង្គម​”​។​
​ផ្អែកលើ​ការសិក្សា​ចុងក្រោយ​របស់​ ​Visa​ ​អំពី​ឥរិយា​បទ​ក្នុង​ការ​ទូទាត់ប្រាក់​របស់​អតិថិជន​ឆ្នាំ​ ​២​០​២​០​ ​បាន​បង្ហាញ​ថា​ ​ការ​ទូទាត់​ដោយ​ប្រើ​សាច់​ប្រាក់សុទ្ធ​មាន​ចំណែក​ប្រមាណ​ ​៩​០​ ​ភាគរយ​ ​នៃ​ការ​ទូទាត់​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ប៉ុន្តែ​អតិថិជន​កម្ពុជា​ចំនួន​ ​៥​៤​ ​ភាគរយ​ ​បាន​កាត់បន្ថយ​ការប្រើប្រាស់​សាច់​ប្រាក់សុទ្ធ​ ​នៅ​ក្នុង​វិ​ស​័​យ​ការ​​​ដឹកជញ្ជូន​ម្ហូបអាហារ​ ​និង​ការ​ទទួលទាន​នៅ​តាម​ភោជនីយដ្ឋាន​។​ ​បើ​គិតជា​រួម​ ​ការ​ទូទាត់​ដោយ​ប្រើ​កាត​ដែល​មាន​បច្ចេកវិទ្យា​ ​contact​less​ ​មានការ​កើន​ឡើង​ ​៣​១​ ​ភាគរយ​ ​ហើយ​អ្នក​ចាប់អារម្មណ៍​ក្នុង​ការ​ទទួលយក​វិធី​សា​ស្រ្ត​ទូទាត់​ថ្មី​នេះ​មាន​ចំនួន​ ​៤​៥​ ​ភាគរយ​ ​ក្នុងចំណោម​ក្រុម​ដែល​មិនទាន់​ក្លាយ​ជា​អ្នកប្រើប្រាស់​ការ​ទូទាត់​បែប​នេះ​នៅឡើយ​ ។​

កញ្ញា​ ​ប៉ែន​ ​រតនា​ ​ប្រធាន​គ្រប់គ្រង​ផ្នែក​ទី​ផ្សារ​ ​តំណាង​ឱ្យ​ក្រុមហ៊ុន​ ​T​h​e​ ​P​i​z​z​a​ ​Company​ ​បាន​មានប្រសាសន៍ថា​៖​ “​ដើម្បី​បំពេញ​នូវ​តម្រូវ​ការ​របស់​អតិថិជន​ ​យើង​បាន​ដាក់​ចេញ​នូវ​សេវា​ទូទាត់ប្រាក់​តាមរយៈ​បច្ចេកវិទ្យា​ ​contact​less​ ​នៅ​តាម​ហាង​របស់យើង​ ​ដែល​ធ្វើ​ឱ្យ​ប្រតិបត្តិការ​ទូទាត់ប្រាក់​របស់យើង​ប្រើ​ពេល​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​ ​ដោយ​គ្រាន់តែ​ម្ចាស់​ ​Visa​ ​កាត​ ​ដែល​មាន​ភ្ជាប់​មក​ជាមួយ​បច្ចេកវិទ្យា​ ​contact​less​ ​យ​កកាត​ទៅ​ប៉ះ​នឹង​ម៉ាស៊ីន​គិត​ប្រាក់​រួចជាស្រេច​។​ ​ប្រជាជន​កាន់តែ​ច្រើន​កំពុង​ស្វែងរក​មធ្យោបាយ​បង់​ប្រាក់​លឿន​ ​និង​មាន​ប្រសិទ្ធ​ភាពជា​ង​មុន​ ​ហើយ​តារ​ម​យៈ​កា​រដាក់​ឱ្យ​មានការ​ទូទាត់ប្រាក់​តាមរយៈ​បច្ចេកវិទ្យា​ ​contact​less​ ​នឹង​ផ្តល់​ជូន​អតិថិជន​របស់យើង​នូវ​បទពិសោធន៍​ ​និង​សុវត្ថិភាព​ ​កាន់តែ​ប្រសើរ​ជាង​មុន​” ​។​ ​ចាប់ពី​ថ្ងៃនេះ​តទៅ​ ​ម្ចាស់​ ​Visa​ ​កាត​ ​ដែល​ធ្វើការ​ទូទាត់ប្រាក់​តាមរយៈ​បច្ចេកវិទ្យា​ ​Contact​less​ ​នៅ​ ​T​h​e​ ​P​i​z​z​a​ ​Company​ ​សម្រាប់​ការ​ចំណាយ​ចាប់ពី​ ​២​០​ដុល្លារ​ឡើង​ទៅ​ ​នឹង​ទទួល​បាន​ប័ណ្ណ​សាច់ប្រាក់​៣​ដុល្លារ​ ​សម្រាប់​ការ​ទិញ​លើកក្រោយ​។​ ​ការ​ផ្តល់​ជូន​នេះ​មាន​រយៈ​ពេលកំណត់​ ​ហើយ​លក្ខខណ្ឌ​ផ្សេងៗ​ត្រូវ​បាន​អនុវត្ត​។​ ​សូម​សាកសួរ​ព័ត៌មាន​ ​លម្អិត​នៅ​តាម​ទីតាំង​នីមួយៗ​របស់​ ​T​h​e​ ​P​i​z​z​a​ ​Company​ ​ដែល​មានការ​ផ្សព្វផ្សាយ​ពី​កម្មវិធី​ពិសេស​នេះ​ ។​

ការ​ទូទាត់​តាម​ទូរស័ព្ទ​ ​ឬ​ការ​ប៉ះ​កាត​ជាមួយ​ម៉ាស៊ីន​ទូទាត់​ ​ឬ​ ​ដែល​ហៅថា​ការ​ទូទាត់​ដោយ​ប្រើ​បច្ចេកវិទ្យា​ ​Contact​less​ ​កំពុង​មានការ​កើន​ឡើង​យ៉ាង​ឆាប់រហ័ស​នៅ​ក្នុង​រប​ទ​នៃ​ជំងឺ​ ​CO​V​I​D​-19 ​។​ ​ទាំងនេះ​ ​រាប់បញ្ចូល​ទាំង​វិធី​សា​ស្រ្ត​ទូទាត់​បែប​បច្ចេកវិទ្យា​ ​contact​less​ ​តាមវិធី​មុន​ ​នៅកន្លែង​បង់​ប្រាក់​ ​និង​ ​បច្ចេកវិទ្យា​ប៉ះ​ដើម្បី​បង់​ប្រាក់​តាមរយៈ​ទូរស័ព្ទ​ដៃ​ ​Tap​ ​to​ ​Phone​ ​នឹង​អនុ​ញ្ញាតិឱ្យ​ម្ចាស់​អាជីវកម្ម​អាច​ប្រើប្រាស់​ទូ​ស​័ព្ទ​ដៃ​ ​និង​ ​tablet​s ​របស់​ខ្លួន​ដើម្បី​កែប្រែ​ទៅជា​កន្លែង​ទូទាត់ប្រាក់​បាន​យ៉ាង​ងាយស្រួល​តាមរយៈ​ការប្រើប្រាស់​កម្មវិធី​ ​mobile​ ​a​p​p​។​ ​បើ​យោង​តាម​ការសិក្សា​របស់​ ​Visa​ ​បង្ហាញ​ពី​ឱកាស​នៃ​ការ​ទូទាត់ប្រាក់​តាមរយៈ​ទូរស័ព្ទ​ ​ដៃ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ​បង្ហាញ​ថា​អតិថិជន​ជាង​ពាក់កណ្តាល​ ​ដែល​ស្មើនឹង​ ​៥​៦​ភាគរយ​ ​បាន​និយាយ​ថា​ ​ពួកគេ​ចង់​ឱ្យ​មានការ​ទូទាត់​បែប​នេះ​នៅ​តាម​បណ្តា​ភោជនីយដ្ឋាន​ ​ការ​ធ្វើ​បែប​នេះ​ពួកគាត់​នឹង​មិន​ចាំបាច់​ដើរចេញ​ពី​តុ​ ​អាហារ​នោះ​ទេ​។​ ​ការ​អនុម័ត​ដាក់​ឱ្យ​មានការ​ទូទាត់ប្រាក់​តាមរយៈ​បច្ចេកវិទ្យា​ ​contact​less​ ​ប្រភេទ​ចុងក្រោយ​នេះ​អាច​បើកឱកាស​នូវ​កំណើន​ថ្មី​សម្រាប់​បច្ចេកវិទ្យា​ ​Tap​ ​to​ ​Phone​ ​ដែល​អនុញ្ញាត​ឱ្យនិ​យោ​ជិ​ក​ទូទាត់ប្រាក់​ពី​អតិថិជន​ភ្លាម​ៗ​នៅ​គ្រប់​ទីកន្លែង​ក្នុង​ហាង​របស់​ខ្លួន​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner