​ប្អូនស្រី​របស់​មេដឹកនាំ​កំពូល​កូរ៉េ​ខាងជើង​និយាយ​វាយប្រហារ​លើ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ ​បន្ទាប់ពី​ធ្វើ​ការរិះគន់​ការ​បាញ់​សាកល្បង​មី​ស៊ី​ល​នា​ពេលថ្មីៗនេះ

​កូរ៉េ​ខាងជើង​៖​ ​ប្អូនស្រី​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​ ​គីម​ ជុ​ង​អ៊ុន​ ​គឺ​លោកស្រី​ ​គីម​ យ៉ូជុ​ង​ ​បាន​រិះគន់​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក​ មូ​ន​ ជេ​អ៊ី​ន​ ​ដែល​បាន​ហៅ​ការ​ធ្វើ​តេ​ស្ត​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង​នា​ពេលថ្មីៗនេះ​ថា​ “​ជា​ការ​ព្រួយបារម្ភ​” ​ហើយ​បាន​ស្នើ​អោយ​ទីក្រុង​សេអ៊ូល​ ​ទីក្រុង​ព្យុ​ង​យ៉ាង​ ​និង​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ ​មិនគួរ​បង្កើត​ឧបសគ្គ​សម្រាប់​កិច្ច​ចរចា​ឡើយ​ ​។​

កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​បា​លិស្ទី​គ​ចំនួន​ពីរ​គ្រាប់​ចូល​ទៅ​ក្នុង​ដែនសមុទ្រ​ជប៉ុន​កាលពី​ស​ប្តាហ៍​មុន​ ​ដោយ​បាន​បញ្ជាក់​ពី​ដំណើរការ​រីក​ចម្រើន​ឥតឈប់ឈរ​នៅ​ក្នុង​កម្មវិធី​ស​ព្វា​អាវុធ​របស់​ខ្លួន​ ​និង​បង្កើន​សម្ពាធ​ទៅលើ​សហរដ្ឋអាមេរិក​ ​។​ ​ឆ្លើយតបនឹង​បញ្ហា​នេះ​ ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក​ មូ​ន​ ជេ​អ៊ី​ន​ ​បាន​និយាយ​ដោយ​ប្រយ័ត្នប្រយែង​ថា​ ​អំពើ​ដែល​ឈរពាំង​ផ្លូវ​នៃ​ការ​បន្ត​កិច្ច​ចរចា​រវាង​រដ្ឋាភិបាល​ទីក្រុង​ព្យុ​ង​យ៉ាង​ ​និង​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ ​មិនមែន​ជា​ការ​ប្រាថ្នា​ចង់បាន​ឡើយ​ ​។​

គ្រាន់តែ​និយាយ​ប៉ុណ្ណឹង​ ​កូរ៉េ​ខាងជើង​បាន​តវ៉ា​ប្រឆាំង​ ​ដោយ​ប្អូនស្រី​លោក​ ​គីម​ ​គឺ​ ​អ្នកនាង​ ​គីម​ យ៉ូជុ​ង​ ​ដែល​ជា​ទីប្រឹក្សា​ដ៏​សំខាន់​របស់​បងប្រុស​នាង​ ​បាន​ហៅ​វា​ថា​ ​មហា​គឃ្លើន​ ​និង​ ​ចាត់​ទុក​លោក​ មូ​ន​ ​ថា​ ​ជា​សត្វ​សេក​ចិញ្ចឹម​ដោយ​អាមេរិក​ ​ហើយ​ថា​ ​មានការ​ត្រិះរិះ​បែប​បង​ធំ​នៅ​សហរដ្ឋអាមេរិក​ ​៕​ ​ប្រភព​៖​ R​e​u​t​e​rs

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner